Home / ព័ត៌មាន / ថ្ងៃទី៥-៩ ធ្នូ ២០១៩ អ្នកចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ អាចទៅទិញត្រីតាមបែបាន

ថ្ងៃទី៥-៩ ធ្នូ ២០១៩ អ្នកចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ អាចទៅទិញត្រីតាមបែបាន

រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែធ្នូ ឆ្នាំ២០១៩ គឺជាពេលវេលាត្រូវត្រីខ្លាំង ដោយសារទឹកបានកំពុងហូរចេញពីបឹងទន្លេសាបបណ្តាលឲ្យទឹកស្រកចុះយ៉ាងលឿន ធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ប្រសិនបើផ្ទៃមេឃស្រឡះល្អនិងគ្មានភ្លៀងកក់ខែ។

តាមសេចក្តីជូនដំណឹងស្តីពី រដូវធ្វើប្រហុក ផ្អក ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា បើបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អញ្ជើញទៅទិញត្រីក្នុងខែមិគសិរនេះឲ្យបានរួសរាន់។ ចំណែកអាជ្ញាធរជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ការស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ទឹមក្រហម (កសិករ ចូវ សារឿន)

អ៊ំស្រី​ ចូវ សារឿន ប្រកបមុខរបរដាំដុះដំណាំ រស់នៅភូមិរំចេក៤ ឃុំរតនា ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមដុះលូតលាស់បានល្អនិងបានទិន្នផលខ្ពស់។ បទពិសោធន៍នេះ គាត់ចេះមកពីកសិករវៀតណាម ហើយគាត់បានធ្វើការដាំដុះអស់រយពេលជាង១០ឆ្នាំមកហើយ។ បច្ចេកទេសដាំរបស់គាត់ សូមបង្ហាញជូនដូចខាងក្រោម។