Home / កសិកម្ម / វៀតណាមនាំចេញស្រកានាគច្រើនជាងគេនៅលើពិភពលោក

វៀតណាមនាំចេញស្រកានាគច្រើនជាងគេនៅលើពិភពលោក

 

ប្រទេសវៀតណាម គឺជាប្រទេសតែមួយគត់នៅក្នុងអាស៊ីដែលផលិតផ្លែស្រកានាគជាលក្ខណទ្រង់ទ្រាយពាណិជ្ជកម្ម។ អស់រយៈពេលជាង៥០ឆ្នាំហើយ ដែលរុក្ខជាតិមានដើមកំណើតនៅអាមេរិចកណ្តាលមួយនេះត្រូវបានគេនាំចូលប្រទេសវៀតណាម។ បច្ចុប្បន្នវៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសដែលនាំចេញផ្លែស្រកានាគច្រើនជាងគេនៅលើពិភពលោក។

ជាទូទៅកសិករវៀតណាអាចប្រមូលផលស្រកានាគបានពី៨ ទៅ១០ ដង ក្នុង១ឆ្នាំ ដែលផលសរុបចំនួន១៧ ទៅ២០ តោនក្នុង១ហិកតារ។

នៅក្នុងឆ្នាំ២០១៧ វៀតណានាំផ្លែស្រកានាគទៅកាន់ប្រទេសចិនចំនួន៥៣៣,០០០តោន និងលើសពី៥០០,០០០តោន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តាមការចុះផ្សាររបស់ freshplaza.com

ចំពោះតម្លៃសម្រាប់ស្រកានាគទូទៅនៅក្នុងប្រទេសវៀតណាមគឺតម្លៃត្រឹមតែ ៦,០០០ ទៅ៧,០០០ ដុងវៀតណាម ដែលស្មើនឹងប្រមាណជា១២រៀល មានការធ្លាក់ចុះ។ ប៉ុន្តែសម្រាប់តម្លៃស្រកានាគដែលសហករនៅក្នុងខេត្តដុងថាប់ ស្រុកចូថាញ់ ប្រទេសវៀតណាម ដែលបានអនុវត្តតាមគោលការViet GAP (Vietnam Good Agriculture Practice) និងនាំចេញទៅប្រទេសចិន មានតម្លៃរហូតដល់ទៅ ៣៨,០០០ ដុង ដែលស្មើនឹងប្រមាណ ៦,៥០០រៀល នាពេលបច្ចុប្បន្ន៕

 

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ទឹមក្រហម (កសិករ ចូវ សារឿន)

អ៊ំស្រី​ ចូវ សារឿន ប្រកបមុខរបរដាំដុះដំណាំ រស់នៅភូមិរំចេក៤ ឃុំរតនា ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ដាំខ្ទឹមក្រហមដុះលូតលាស់បានល្អនិងបានទិន្នផលខ្ពស់។ បទពិសោធន៍នេះ គាត់ចេះមកពីកសិករវៀតណាម ហើយគាត់បានធ្វើការដាំដុះអស់រយពេលជាង១០ឆ្នាំមកហើយ។ បច្ចេកទេសដាំរបស់គាត់ សូមបង្ហាញជូនដូចខាងក្រោម។