Home / ព័ត៌មាន / ជប៉ុនផ្តល់ថវិកា សម្រាប់គម្រោងគាំទ្រកសិករខ្នាតតូចដាំដំណាំស្វាយចន្ទី

ជប៉ុនផ្តល់ថវិកា សម្រាប់គម្រោងគាំទ្រកសិករខ្នាតតូចដាំដំណាំស្វាយចន្ទី

ជប៉ុនផ្តល់ថវិកាប្រមាណ ៤៣៩,២៦១ ដុល្លារអាមេរិក សម្រាប់គម្រោង គាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម។

ប្រភពហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិ​បាលជប៉ុនយល់ព្រមផ្តល់ថវិកាដល់អង្គការ IVY ជាមួយនឹងទឹកប្រាក់ ៤៣៩,២៦១ ដុល្លារអាមេរិក សម្រាប់គម្រោង “គាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្ គតាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី២)។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ឈីហូកុ សឺហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការ IVY។

≪ Japan provides US$439,261 for Supporting farmers through contract farming of organic cashew nuts through Agriculture Cooperative ≫

On 29 November, the Government of Japan agreed to provide IVY with US$439,261 for “Support to the smallholder farmers through contract farming of organic cashew nuts through Agriculture Cooperatives (Year 2)”.
The Grant Contract was signed between H. E. Mr. Mikami Masahiro, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia, and Ms. Suzushima Chihoko, the Assistant Project Manager of IVY.

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

១៥-១៨ ធ្នូ មានតាំងពិព័រណ៍ផលិតផលខ្មែរ ថៃ នៅកោះពេជ្រ

ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ មានការដាក់តាំងពិព័រណ៍នូវផលិតផលខ្មែរ ថៃ និងទំនិញនាំចេញ-នាំចូល លើកទី១៤។