Home / ព័ត៌មាន / វិធីពិនិត្យមើលស៊ុតឲ្យដឹងល្អឬស្អុយ និងរបៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប

វិធីពិនិត្យមើលស៊ុតឲ្យដឹងល្អឬស្អុយ និងរបៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប

នៅពេលនេះ គេហទំព័រសហគមន៍សម្បូរសប្បាយ សូមណែនាំបងប្អូនឲ្យចេះពិនិត្យមើលស៊ុត (ពងទា មាន់…) ឲ្យដឹងល្អឬស្អុយ? និងរបៀបជ្រើសរើសប្រភេទសាច់សាច់គោឲ្យត្រូវនឹងមុខម្ហូប ដើម្បីបរិភោគទៅមានរសជាតិឆ្ងាញ់ពិសាត្រូវចិត្តចាប់មាត់

១. វិធីពិនិត្យមើលស៊ុតល្អឬស្អុយ

ម្ហូបអាហារប្រចាំថ្ងៃរបស់យើង ភាគច្រើនមានលាយស៊ុត ឬហូបស៊ុតតែម្តងគ្រាន់តែយើងថែមគ្រឿងបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុ​នេះ យើងគួរយល់ដឹងពីរបៀបជ្រើសរើសយកស៊ុតថ្មីល្អ មកចម្អិនធ្វើជាអាហារ។ នៅពេលអ្នកទៅយកស៊ុត ឬទិញស៊ុតមករក្សាទុកយូរ គឺស៊ុតនោះអាចខូចឬស្អុយ ក៏ប៉ុន្តែវិធីបែបងាយៗដើម្បីពិនិត្យមើលឲ្យដឹងថា តើស៊ុតល្អ ឬស្អុយនោះ? គឺអ្នកគ្រាន់តែ​យក​ស៊ុតទៅត្រាំនៅក្នុងទឹក ប្រសិនបើស៊ុតនោះអណ្តែត នៅលើទឹក នោះបញ្ជាក់ថា ស៊ុតនោះស្អុយប្រើការលែងកើតហើយ ព្រោះជាធម្មតាស៊ុតថ្មីមិនខូច រមែងលិចនៅក្នុងទឹក។

២. របៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប

បើសិនអ្នកចង់ទទួលទានសាច់គោ អ្នកគួរយល់ដឹងពីរបៀបជ្រើសរើស ឬទិញប្រភេទសាច់ឲ្យត្រូវនឹងមុខម្ហូបដែលអ្នកចង់ទទួលទាន ទើបអាហារនោះមានរសជាតិឆ្ងាញ់ត្រូវចិត្តត្រូវមាត់៖

  • សាច់ត្រគាកមានសភាពទន់មធ្យម ត្រូវ ឬស័ក្តសមនឹងយកទៅស្ងោរជ្រក់ ឆា ឬចៀន
  • សាច់កំភួនជើង ដើមទ្រូង ​និងពោះ ត្រូវ ឬស័ក្តិសមនឹងយកទៅចម្អិនជាម្ហូបប្រភេទស្ងោរស៊ុប
  • សាច់ត្រង់ឆ្អឹងជំនីរ និងសាច់សសៃក្នុង ត្រូវ ឬស័ក្តសមនឹងធ្វើម្ហូប ចៀន អាំង ព្រោះសាច់ត្រង់កន្លែងនេះទន់ហើយផុយជាងគេ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

រវៀង ជារុក្ខជាតិឱសថ, កបនឹងជំងឺ នោមលឿង នោមតិច ធ្វើឲ្យសក់ទន់ រលាកអញ្ចាញធ្មេញ ធ្វើឲ្យធ្មេញរឹងល្អ ទឹកនោមផ្អែម របេង