Home / កសិកម្ម / ​លក្ខណ:​របស់គ្រាប់ពូជក្នុងស្រុក ឬពូជប្រពៃណី

​លក្ខណ:​របស់គ្រាប់ពូជក្នុងស្រុក ឬពូជប្រពៃណី

ពូជប្រពៃណី គឺជាគ្រាប់ពូជដែលផលិត និងដាំដុះនៅក្នុងតំបន់ និងអាកាសធាតុដែលរុក្ខជាតិនោះ​រស់នៅ។ គឺជាគ្រាប់ពូជដែលត្រូវបានគ្រប់គ្រង និងសំរាំងដោយកសិករដែលរស់នៅនិងដាំដុះនៅក្នុងតំបន់នោះ។

ក-លក្ខខណ្ឌសំគាល់ពូជប្រពៃណីមាន

  1. សំរាប់សំរួលតាមលក្ខខណ្ឌអាកាសធាតុនៃតំបន់ដែលដាំដុះនោះ
  2. អាចប្រើប្រាស់បានច្រើនយ៉ាងដូចជា (ប្រើធ្វើជាអាហារ ឱសថ ធ្វើអុសដុត ធ្វើចំណីសត្វ ធ្វើជាជី ។ល។)
  3. ភាគច្រើនធន់ទ្រាំទៅនឹងការបំផ្លាញរបស់កត្តាចង្រៃមានសត្វល្អិត និងជំងឺ ព្រមទាំងធន់ទៅនឹងភាពរាំងស្ងួត
  4. មានតំលៃសារធាតុចិញ្ចឹមក្នុងគ្រាប់ខ្ពស់
  5. រយ:​ពេលប្រមូលផលវែង។

ផ្លែមិនទុំពេញវ័យក្នុងពេលតែមួយ ដូច្នេះការប្រមូលផលត្រូវធ្វើបន្តរហូតដល់រុក្ខជាតិទុំអស់។ ហើយជាពិសេសដំណាំទាំងនោះ ជាប្រភពអាហារប្រចាំថ្ងៃសំរាប់គ្រួសារកសិករ។

ខ-ការជ្រើសរើសរុក្ខជាតិដែលល្អសំរាប់ធ្វើពូជ

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគ្រាប់ពូជ អាស្រ័យលើសេចក្តីត្រូវការរបស់អ្នកជ្រើសរើស ឬអ្នកប្រើប្រាស់ (ឧទាហរណ៍ សំរាប់ប្រើធ្វើជាអាហារ ធ្វើជាចំណី។ល។) ខាងក្រោមនេះជាលក្ខណៈវិនិច្ឆ័យសំរាប់ជួយឲ្យអ្នកជ្រើស រើសរុក្ខជាតិបានល្អសំរាប់ធ្វើពូជ៖

  1. រុក្ខជាតិមានកម្លាំង និងសុខភាពល្អ
  2. ធន់ទៅនឹងការបំផ្លាញរបស់ជំងឺ និងសត្វល្អិត
  3. ធន់ទៅនឹងលក្ខខណ្ឌអាកាសធាតុមិនសមស្របដូចជា ភាពរាំងស្ងួត ធន់កំដៅក្តៅ និងទឹកជំនន់
  4. ផ្តល់ទិន្នផលខ្ពស់
  5. លក្ខណៈរបស់ផ្លែ និងគ្រាប់ដូចជា ពណ៌ ទំហំ ទំងន់។ល។
  6. មានគុណភាពល្អសំរាប់បរិភោគ (ប្រសិនបើគ្រាប់ និងផ្លែទាំងនោះប្រើធ្វើជាអាហារ)
  7. ជីវិតរបស់គ្រាប់ពូជនៅមានស្តុកទុករយៈពេលវែង
  8. លក្ខណៈផ្សេងទៀតអាស្រ័យទៅនឹងការប្រើប្រាស់ (ឧទាហរណ៍ ប្រើធ្វើជាឱសថ។ល។)

យោងទៅលើលក្ខណៈវិនិច្ឆ័យខាងលើ យើងគួរកំណត់ចំណាំក្នុងចម្ការនូវរុក្ខជាតិណាដែលទុកធ្វើពូជ ដើម្បីថែទាំឲ្យបានល្អជាងរុក្ខជាតិដទៃទៀតដែលមិនទុកធ្វើពូជ៕

ប្រភព IIRR, the Bro-intersive Aproach to small-scale house hold food production

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។