Home / កសិកម្ម / ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។

១. ធាតុផ្សំ​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានម្ទេស  ១ខាំ, ខ្ញី ១ខាំ, រំដេង ១ខាំ, វល្ល៍បណ្ដូលពេជ្រ ១ខាំ, ស្រាស ១កែវតូច, សាប៊ូដុំ ១ កូនដុំប៉ុនមេជើង និងទឹក ១​លីត្រ។

២. របៀបផ្សំ

  • យកម្ទេស ខ្ញី រំដេង វល្ល៍បណ្ដូលពេជ្រ មកបុកឲ្យម៉ដ្ឋ និងច្របល់បញ្ចូលលគ្នា
  • យកស្រាស សាប៊ូ និងទឹកមកចាក់ច្របល់បញ្ចូលគ្នាជាមួយធាតុទាំងអស់ខាងលើឲ្យសព្វ ហើយយកទៅដាក់ចូលក្នុងកែវ ឬធុងដែលមានគម្របបិទជិតល្អដោយរក្សាទុកនៅក្នុងម្លប់ត្រជាក់រយ:ពេល ១២​ម៉ោង គេអាចយកវាទៅប្រើប្រាស់បាន។

៣. ការប្រើប្រាស់ 

មុនប្រើយកស្បៃមកច្រោះ  ឬត្រងយកកាកថ្នាំចេញ ដោយចម្រាញ់យកតែទឹកថ្នាំប៉ុណ្ណោះ។ យកទឹកថ្នាំ១លីត្រ លាយជាមួយទឹកធម្មតា៣០លីត្រ ស្រោចទៅលើកូនដំណាំ ជាពិសេសពពួកស្ពៃដែលកំពុងលូតលាស់។ ការស្រោច​ទឹកនេះធ្វើឡើងរាល់ ៣ ទៅ ៤ថ្ងៃម្ដង រហូតជិតពេលប្រមូលផល។ប្រសិនបើមានការបំផ្លាញពីសត្ចល្អិតច្រើនគេអាចស្រោចវារ​យ:ពេល ២​ ទៅ ៣ថ្ងៃជាប់គ្នាក៏បាន។ ពេលវេលាសមស្របសម្រាប់ការស្រោចទៅលើដំណាំយកល្អគឺធ្វើឡើងនៅពេលមានអាកាសធាតុត្រជាក់ ជាពិសេសពេលល្ងាច៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំខ្ញីទុកធ្វើពូជ

លោកពូ បាន សួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ គាត់មានបទពិសោធន៍ដាំខ្ញីទុកធ្វើពូជបានយ៉ាងល្អ។ បទពិសោធន៍នេះគាត់ចេះពីឪពុកម្ដាយរបស់គាត់តៗមក យើងសូមលើកយកមកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។