Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើម៉ាំល្ហុង

បទពិសោធន៍ធ្វើម៉ាំល្ហុង

ដើម្បីជាជំនួយដល់ស្ត្រីមេផ្ទះ យើងសូមបង្ហាញពីវិធីក្នុងការកែច្នៃល្ហុងស្រគាល ធ្វើជាម៉ាំល្ហុងយ៉ាងឆ្ងាញ់មកបង្ហាញជូនដូចខាងក្រោម៖

១-ធាតុផ្សំ និងសំភារៈ

  • ល្ហុងស្រគាល ១ផ្លែ ទំងន់ ២គីឡូក្រាម
  • ស្ករត្នោត ០,៣គីឡូក្រាម
  • ម៉ាំសាច់ត្រី ០,៣គីឡូក្រាម
  • អង្ករលីង កន្លះកំប៉ុង
  • រំដេង ១ខាំ។

២-វិធីធ្វើ

  • យកល្ហុងមកចិតសំបកចេញ និងលាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹក
  • យកល្ហុងពុះជាពីរ សំអាតគ្រាប់ចេញឲ្យស្អាត និងកាត់ជាកង់ៗស្តើងល្មម
  • យកម៉ាំមកចិញ្រ្ចាំឲ្យម៉ដ្ឋ
  • យករំដេងសំអាតសំបកចេញឲ្យស្អាត និងកាត់ជាកង់តូចៗ រួចបុកឲ្យល្អិត
  • យកអង្ករលីងទៅកិនឲ្យម៉ដ្ឋ
  • យកស្ករត្នោតទៅដាក់ក្នុងទឹកកន្លះលីត្ររួចដាំទឹកឲ្យពុះ ហើយទុកឲ្យត្រជាក់
  • យកល្ហុងទៅប្រឡាក់ចូលគ្នាឲ្យសព្វជាមួយអង្ករលីង រំដេង និងម៉ាំ បន្ទាប់មកយកទៅដាក់ក្នុងកែវ រួចចាក់ស្ករត្នោតទៅក្នុងកែវល្ហុង និងគ្របឲ្យជិត រក្សាទុក ១ទៅ២យប់ ទើបអាចបរិភោគបាន។
  • ពេលបរិភោគ គេអាចលាយជាមួយស្លឹកជីនាងរិតតែបន្ថែមរសជាតិឆ្ងាញ់
  • គេអាចហូបជាមួយត្រីអាំង ឬពងទាចៀន៕

 

ពាន សុខា និង ស៊ិន អង្គារសាធ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។