Home / ទេសចរណ៍ / ស្វែងយល់ប្រវត្តិពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក

ស្វែងយល់ប្រវត្តិពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក

ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សានៃរដូវរកត្រី។ ពិធីបុណ្យអុំនេះឯកសារខ្លះបាននិយាយថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណកាលមក​ គឺក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ (១១៨១នៃគ.ស.) រហូតមកដល់បច្ចុប្បន្ន។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ឈ្លានពានរបស់​​ពួក​ចាម (ចម្ប៉ា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប។

ពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ ដោយថ្ងៃទីមួយជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ​២ទន្ទឹមគ្នាធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទ   ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុងប្រាសាទបន្ទាយឆ្មារ និងប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូកសត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា…។

ចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង៦ល្ងាច ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ, ព្រះម៉ែគង្គារ មានព្រះហស្ថកាន់ផ្កាឈូក និងក្អមទឹក មានយាន្តជំនិះជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក។ល។ គង្គារ មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Goddess Ganga) ជាទន្លេពិសិដ្ឋនៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេសពួកហិណ្ឌូ ទោះបីពុំមានទន្លេគង្គារនៅខ្មែរតែព្រះម៉ែគង្គារ នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដែលមិនមែនជាសមុទ្រដូចជា ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹមបីបាច់ដល់មនុស្សសត្វទាំងពួង និងការហូរនាំនូវដីល្បាប់ក៏ដូចភោគផលត្រីជាដើម។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណៈជា ជ័យភូមិហិណ្ឌូ គឺទន្លេសាប។ ការស្រលាញ់ និងគោរពនូវធម្មជាតិជាមាតា និងថែរក្សាមាតាខ្លួនប្រកបដោយការដឹងគុណ និងខមាលទោស គឺប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គារផង និងដើម្បីជាការបួងសួងផង ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ហើយប្រវត្តិក្នុងការបណ្ដែតប្រទីបត្រូវបានគេជឿថាកើតក្នុងឆ្នាំ (១៥២៩ នៃគ.ស.) ក្នុងរាជ ព្រះបាទ ចន្ទរាជា។

នៅ​ពេល​យប់តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ។​ ចំណែកថ្ងៃទី២ នៃពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើងដើម្បី​រម្លឹក​ដល់​ព្រះឥន្ទ្រ ដែល​គេជឿថា កើតឡើងក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃគ.ស.) តាមរយៈព្រះសុបិន ដោយទ្រង់កំណត់យកនៅពាក់កណ្ដាលអាធ្រាត ដោយគេត្រូវអុជធូបសែនព្រេនជាមុនសិន មានដូចជា អំបុក ទឹកដូង និងចេកអំបូង នាពេលដែលគៀកម៉ោងអកអំបុក គេយកដៃក្ដាប់អំបុកអកងើយមើលព្រះខែ កាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនិងមានវិបត្តផ្លូវចិត្តនាដើមឆ្នាំនៃឆ្នាំបន្ទាប់ នេះជាជំនឿមួយពីបុរាណកាល ដែលអ្នកមួយចំនួនសឹងតែមិនបានដឹង។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាង​ណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ…៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

 

 

 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ …