Home / កសិកម្ម / ប៉េហះរបស់ដី (PH)

ប៉េហះរបស់ដី (PH)

 

ប៉េហះ គឺជាការវាស់កម្រិតជាតជូរអាស៊ីត ឬ អាលកាឡាំងរបស់ដីដែលមានចម្លោះពី ១ ដល់ ១៤ (ឧ. ទឹកខ្មេះមានកម្រិតជាតជូរអាស៊ីតប្រមាណជា ៣)។  ដីដែលមានប៉េហះទាបជាង ៧ ជាដីអាស៊ីត (ជូរ) ហើយដីដែលមានប៉េហះខ្ពស់ជាង ៧ ជាដីអាលកាឡាំង។

ប៉េហះដីដែលសមស្របល្អបំផុតសម្រាប់ការលួតលាស់របស់ដំណាំភាគច្រើនបំផុតគឺចន្លោះពី ៥,៥ ទៅ ៧,៥ ឬ ល្អបំផុតចន្លោះពី ៦ ទៅ ៧។ តែទន្ទឹមនឹងនេះ ក៏មានភាពខុសគ្នាខ្លះរវាងដំណាំនីមួយៗទាក់ទងទៅនឹងកំរិតប៉េហះរបស់ដី។

ប៉េហះរបស់ដីមានសារសំខាន់ទាក់ទងទៅនឹងប្រតិកម្មគីមីនៅក្នុងដី និងការធានាឱ្យដីមានសារធាតុចិញ្ចឹមសម្រាប់ដំណាំមានន័យថា បើដីអាស៊ីតពេក ឬ អាលកាឡាំងពេក សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនត្រូវបានចាប់ជាប់នៅក្នុងដីដែលពិបាកឱ្យដំណាំស្រូបយកសម្រាប់លូតលាស់បានល្អ។ ឧទាហរណ៍ដីដែលមានជាតិអាស៊ីតខ្លាំង (ប៉េហះទាបជាង ៤,៥) ធ្វើឱ្យសារធាតុសំខាន់ៗ ដូចជាអាហ្សូត ប៉ូតាស្យូម(K) ផូហ្វ័រ(P) មានកាន់តែតិចសម្រាប់ដំណាំស្រូបយក។ តែសារធាតុផ្សេងៗ ដូចជាអាលុយមីញ៉ូម (AL) មង់កាណេស (Manganese) មានការកើនឡើងសម្រាប់ដំណាំដែលអាចបំពុលដំណាំទៅវិញ នៅពេលដីមានជាតិអាស៊ីតកាន់តែខ្លាំង។

ប៉េហះដីមានកម្រិតខុសគ្នាពីតំបន់មួយទៅតំបន់មួយដោយកត្តាធម្មជាតិដូចជាដីកំណើត និងអាកាសធាតុ។ តែជាទូទៅដីនៅប្រទេសកម្ពុជាច្រើនមានប៉េហះទាបជាង ៧ ឬ ភាគច្រើនទាបជាង ៦។

ជាទូទៅដើម្បីបង្កើនប៉េហះដី គេនិយមប្រើកំបោកសិកម្ម ប្រើជីធម្មជាតិ ប្រើផេះរុក្ខជាតិ និងផេះឆ្អឹងសត្វជាដើម៕

 

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ក្នុងការផលិតស្រូវពូជឲ្យបានល្អ (កសិករ អ៊ុក ភឿន)

លោក អ៊ុក ភឿន ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ គាត់បានអនុវត្តការធ្វើស្រែតាមប្រព័ទ្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ បានជោគជ័យក្នុងពីឆ្នាំ២០០៣។ ដើម្បីអាចឲ្យគាត់ទទួលផលស្រូវកាន់តែច្រើនថែមទៀត គាត់បានសំរេចសាកល្បងកែលំអរបៀបផលិតពូជស្រូវបន្ថែមទៀត។