Home / កសិកម្ម / ម៉ាឡេស៊ីនាំផ្លែទុរេនទៅចិនកើនឡើងខ្លាំង

ម៉ាឡេស៊ីនាំផ្លែទុរេនទៅចិនកើនឡើងខ្លាំង

 

ម៉ាឡេស៊ីនាំចេញប្រភេទផ្លែឈើគឺផ្លែទុរេនទៅលក់នៅទីផ្សារប្រទេសចិនមានការកើនឡើងខ្លាំង ធ្វើឱ្យការដាំដុះប្រភេទដំណាំនេះរីករាលដាលស្ទើរពេញទូទាំងប្រទេសហើយកំពុងជួយច្រើនដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិម៉ាឡេស៊ី។​

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកសិឧស្សាហកម្មម៉ាឡេស៊ី លោក Salahuddin Ayub ថ្លែងនៅក្នុងពិធីសម្ពោធបើកការនាំចេញកាលពីខែមិថុនាថា ម៉ាឡេស៊ីសង្ឃឹមថា ការនាំទុរេនលក់ឱ្យចិននឹងមានទំហំប្រមាណ១០០០តោន ក្នុង១ខែ។ ប្រភេទទុរេនដែលនាំចេញទៅចិននេះ គឺមុននាំចេញត្រូវបង្កក ឬ​ ក្លាសេឱ្យកក។​

រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះលើកឡើងទៀតថា តម្រូវការទុរេននៅទីផ្សារចិនកើនឡើងនេះ ក៏ធ្វើឱ្យវិស័យឧស្សាហកម្មកែច្នៃកើនឡើងដែរ។​ លោកថា ទុរេនលក់បានក្នុងឆ្នាំ២០១៧មានចំនួន ២១១​ ០០០ តោន ចំណែកឆ្នាំ២០១៨ លក់បានចំនួន​៣៤១ ០០០តោន។​

ចំណែកទិន្នន័យរបស់រដ្ឋាភិបាលចិនបង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងចិន និងម៉ាឡេស៊ីមានការកើនឡើង ១០,៧ ភាគរយ ស្មើនឹងទឹកប្រាក់៥៧,៣៥ប៊ីលានដុល្លារ សម្រាប់តែរយៈពេល៦ខែដំបូងឆ្នាំ២០១៩​។ ចំណែកចិនវិញនាំទំនិញលក់ឱ្យម៉ាឡេស៊ីក្នុងរយៈពេលដូចគ្នាដែរកើនឡើង១២,៧ភាគរយ ស្មើនឹង២៤,៣៥ប៊ីលានដុល្លារ ។

របាយការណ៍រដ្ឋាភិបាលម៉ាឡេស៊ីបង្ហាញថា ដំបូងឡើយដំណាំទុរេន ឬហៅថា ស្តេចផ្លែឈើនេះ ពេញនិយមដាំនៅតំបន់Raub ភាគកណ្តាលនៃរដ្ឋ Pahang   ប៉ុន្តែក្រោយមកដោយសារតម្រូវការកើនឡើងពិសេសការបញ្ជាទិញពីចិនច្រើនធ្វើឱ្យការដាំដំណាំប្រភេទនេះកើនឡើងស្ទើរទូទាំងប្រទេស៕

 

 

 

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

កាតូដាក់ទឹកឲ្យមាន់ផឹកស្វ័យប្រវត្តិ (អូតូ)

កន្លងមកក៏ដូចសព្វថ្ងៃមានប្រជាពលរដ្ឋ និងប្រជាកសិករខ្មែរជាច្រើនចូលចិត្តចិញ្ចឹមមាន់ ដើម្បីទុកធ្វើម្ហូប និងលក់រកចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចិញ្ចឹមមាន់នេះក៏មានបញ្ហាដែរ ក្នុងនោះគឺមានការចំណាយពេលដាក់ទឹកឲ្យមាន់ ផឹក និងការលាងសំអាតស្នូកទឹកជាដើម។