Home / ទេសចរណ៍ / ប្រទះឃើញដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធ ក្នុងការដ្ឋានកំណាយ

ប្រទះឃើញដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធ ក្នុងការដ្ឋានកំណាយ

គេហទំព័រ អាជ្ញាធរអប្សរា បានឲ្យដឹងថា ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាលចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា «ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធនេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា ដែលកសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣)។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅ១ម៉ែត្រជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនចំងាយបីម៉ែត្រ។

តាមការបង្ហាញរូប​ថតនៃការផ្គុំដងខ្លួននិងព្រះសិរ (ក្បាល) គឺបំបែកទាំងពីរនេះ ហាក់ដូចជាស្ថិតនៅក្នុងរូបចម្លាក់តែមួយ។ ពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយនៅពេលនេះ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌទុកជាឯកសារសម្រាប់ស្រាវជ្រាវនិងការជួសជុល៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។