Home / ព័ត៌មាន / គម្រោងចំណាយ៣លានដុល្លារសម្រាប់សង់សាលាកសិកម្ម និងផ្សារ នៅខេត្តកំពង់ចាម

គម្រោងចំណាយ៣លានដុល្លារសម្រាប់សង់សាលាកសិកម្ម និងផ្សារ នៅខេត្តកំពង់ចាម

គណៈកម្មាធិការជំរុញភូមិមួយផលិតផលមួយរបស់ប្រទេសថៃ បានស្នើសុំឲ្យអាជ្ញាធរ​ខេត្តកំពង់ចាមជួយផ្តល់ដីទំហំ២ហិកតាដើម្បីបង្កើតអគារបណ្ដុះបណ្តាលសិស្ស១ហិកតា និង១ហិកតាទៀតសម្រាប់បង្កើតមជ្ឈមណ្ឌលជាផ្សារលក់កសិផល។ សំណើនេះធ្វើឡើងក្នុងជំនួបកិច្ចពិភាក្សាមួយនៅសាលាខេត្តកំពង់ចាមកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨ រវាងគណៈកម្មាធិការជំរុញភូមិមួយផលិតផលមួយរបស់សាលាខេត្តកំពង់ចាម និងគណៈកម្មាធិការជំរុញភូមិមួយផលិតផលមួយរបស់ប្រទេសថៃ។

ប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ និងជាអភិបាលរងខេត្តកំពង់ចាម លោក កែវ នាឫទ្ធិ បានឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ផលិតផលកសិកម្មរបស់កម្ពុជា​មួយចំនួនបានជួបប្រទះនឹងបញ្ហាតម្លៃទីផ្សារធ្លាក់ចុះ។ ផ្អែកលើប្រការនេះកម្ពុជាក៏បានស្នើឲ្យគណៈកម្មាធិការជំរុញភូមិមួយផលិតផលមួយរបស់ប្រទេសថៃ ជួយផ្តល់ផ្នែកធនធានមនុស្ស គំនិតផ្តួចផ្តើម និងថវិកា ដើម្បីធ្វើឲ្យផលិតផលកសិកម្មខ្មែរមានទីផ្សារ។ ជាការឆ្លើយតប អ្នកដឹក​នាំប្រតិភូភូមិមួយផលិតផលមួយរបស់ថៃ លោកស្រី សុម៉ាត្រា បានស្នើឲ្យគណៈកម្មាធិការភូមិមួយផលិតផលមួយខេត្តកំពង់ចាមរកទីតាំងដី២ហិកតា ទុកបង្កើតសាលាបណ្តុះបណ្តាល និងផ្សារដាក់លក់ផលិតផល។

លោកស្រីបន្ថែមថា គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ធ្វើឡើងដូចទៅនឹងមជ្ឈមណ្ឌលនៅខេត្តព្រះសីហនុដែរ គឺមជ្ឈមណ្ឌលនោះ នឹងចំណាយអស់ទឹកប្រាក់ក្នុងការសាងសង់ប្រមាណ៣លានដុល្លារ។ ពាក់ព័ន្ធនឹងសំណើខាងលើ លោក កែវ នាឫទ្ធិ បានប្រកាសសម្រេចថា គណៈកម្មាធិការនឹងរើសយកទីតាំងដីនៅតំបន់អភិវឌ្ឍន៍ភូមិតាណេង (តំបន់បឹងស្នាយ) សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដើម្បីបង្កើតមជ្ឈមណ្ឌលកសិកម្មភូមិមួយផលិតផលមួយ៕

 

 

 

សហគមន៍សម្បូរសប្បាយ (ស៣)

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។