Home / ការកែច្នៃកសិផល / បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។

១. សំភារៈ និងធាតុផ្សំ

ដើម្បីធ្វើដំណាប់ម្នាស់ ត្រូវមានសំភារៈ និងធាតុផ្សំមួយចំនួនដូចខាងក្រោម៖

សំភារៈ ចង្ក្រាន  ឆ្នាំងចាវ  វែកចាវ  ដប  អុសដុត

ធាតុផ្សំ ផ្លែម្នាស់  ស្ករស  អំបិល។

២. របៀបផ្សំ

ដើម្បីធ្វើដំណាប់ម្នាស់ឲ្យបានឆ្ងាញ់ត្រូវដាក់គ្រឿងផ្សំឲ្យបានត្រឹមត្រូវដូចខាងក្រោម៖

  • ថ្លឹងផ្លែម្នាស់ចំនួន ១២០គីឡូក្រាម ចិតយកភ្នែកម្នាស់ចេញ បន្ទាប់មកលាងទឹកឲ្យស្អាត ហាន់ជាបន្ទះស្តើងៗ រួចចិញ្ច្រាំឲ្យម៉ដ្ឋ
  • បង្កាត់ភ្លើង ដាក់ឆ្នាំងរំងាស់ម្នាស់ដែលចិញ្ច្រាំហើយនោះរយៈពេល ២ទៅ៣ម៉ោង រហូតដល់ដាច់ទឹក (ខះទឹក)
  • បន្ទាប់មកដាក់ស្ករសចំនួន ១គីឡូក្រាម ឬបើចង់ផ្អែមខ្លាំងយើងដាក់ស្ករ ១,២-១,៣គីឡូក្រាម រួចដាក់អំបិលចំនួន ១ស្លាបព្រា
  • កូរចុះឡើងឲ្យសព្វល្អ រួចដាក់ចុះពីភ្លើងទុកឲ្យត្រជាក់
  • បន្ទាប់ពីដំណាប់ម្នាស់ត្រូវបានលើកចុះពីភ្លើង និងទុកឲ្យត្រជាក់ហើយ ត្រូវយកវាទៅហាលថ្ងៃ រយៈពេល ២ទៅ៣ថ្ងៃ ដើម្បីឲ្យវាស្ងួត។

៣. ការរៀបចំច្រកទុកក្នុងកែវ

មុននឹងច្រកទុកដាក់ទុកក្នុងកែវ គាត់បានធ្វើអនាម័យសំភារៈទាំងនោះដោយ ជួត ដុះលាង ឲ្យស្អាតដើម្បីសម្លាប់មេរោគ។ ហើយកែវនោះត្រូវទុកឲ្យស្ងួតទើបច្រកដំណាប់ម្នាស់ទុកដើម្បីកុំឲ្យជូរ ឬដុះផ្សិតខូច។ ការធ្វើបែបនេះដំណាប់ម្នាស់មានរសជាតិផ្អែមឆ្ងាញ់ ហើយរក្សាទុកបានយូរ។ ដូច្នេះបើចង់ពិសាដំណាប់ម្នាស់ សូមសាកល្បងកែច្នៃតាមបទពិសោធន៍ខាងលើ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។