Home / កសិកម្ម / ការប្រើស្លឹកត្រសេកដើម្បីការពារ និងកម្ចាត់ខ្យងស៊ីស្រូវ

ការប្រើស្លឹកត្រសេកដើម្បីការពារ និងកម្ចាត់ខ្យងស៊ីស្រូវ

ខ្យងស៊ីស្រូវ ឬ ខ្យងមាស (Golden Apple Snail) បាននឹងកំពុងក្លាយជាបញ្ហាកាន់តែធំឡើងៗចំពោះកសិករ​ជាអ្នកស្រែ។ ការបំផ្លាញរបស់វានាំមកនូវការបាត់បង់ផលស្រូវនិងប្រាក់ចំណូលរបស់កសិករជាច្រើន។មានវិធីសាស្ត្រមួយចំនួនដែលអាចចូលរួមចំណែកការពារ និងកម្ចាត់សត្វខ្យងនេះ ក្នុងនោះក៏មានការប្រើប្រាស់ថ្នាំពុលផ្សំពីរុក្ខជាតិ​ផងដែរ។

 

 

តាមរយៈការពិសោធន៍របស់សកលវិទ្យាល័យមួយឈ្មោះ ពុត្រា (Putra) នៅប្រទេសម៉ាឡេស៊ី គេបានរកឃើញថា ការប្រើប្រាស់នូវម្សៅស្លឹកត្រសេក (Peltophorum terocarpum) មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ និងកម្ចាត់ខ្យងស៊ីស្រូវ។ បរិមាណដែលប្រើមានប្រសិទ្ធភាពបំផុតគឺ ស្លឹកត្រសេកស្ងួតចំនួន ១៥០គីឡូក្រាម ក្នុងមួយហិកតា។ កសិករដែលជួបបញ្ហាខ្យងស៊ីស្រូវ គួរប្រមូលស្លឹកត្រសេក រួចហាលឲ្យស្ងួត ហើយបុកឲ្យម៉ដ្ឋ ទុកសម្រាប់ប្រើសាកល្បងដើម្បីការពារ និងកម្ចាត់ខ្យង។ ក្រៅពីនេះ ស្លឹកត្រសេកក៏ជាប្រភពជីដ៏ល្អដល់ដី និងដំណាំស្រូវដែរ៕

 

ដោយបណ្ឌិត យ៉ង សាំងកុមារ

Loading...

អំពី សេង រង្សី

ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។