Home / ការកែច្នៃកសិផល / វិធីធ្វើជ្រក់ននោង

វិធីធ្វើជ្រក់ននោង

អ្នកមីង ឡឹក វណ្ណា ឆ្នាំ២០១៩នេះមានអាយុជិត៦០ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចេះធ្វើជ្រក់ននោងមានរសជាតិឆ្ងាញ់ ដែលចេះធ្វើតមកពីឪពុកម្តាយរបស់គាត់។ បទពិសោធន៍ចេះធ្វើជ្រក់ននោងនេះ មានបង្ហាញជូនដូចខាងក្រោម។

គ្រឿងផ្សំ

ននោង  ប៊ីចេង  ស្ករ  គល់ស្លឹកគ្រៃ  ម្ទេស  ទឹកត្រី និងអំបិល។        ​

វិធីធ្វើ

  • យកននោង២គីឡូក្រាម ចិតជ្រុងននោងចោល, វះយកគ្រាប់ចេញ
  • ចិតននោងបណ្តោយតូចៗ ហើយដាក់ក្នុងកែវ
  • ដាំទឹកឲ្យពុះ ទុកឲ្យត្រជាក់ រួចដាក់អំបិល២ស្លាបព្រាបាយចូលកូរឲ្យសព្វ (អំបិលគ្រាប់កូរឲ្យរលាយ)
  • យកទឹកល្បាយអំបិលនេះចាក់ចូលក្នុងកែវដែលបានដាក់ចំណិតននោងនោះ
  • ផ្អាប់ទុករយៈពេល ៣យប់។

ការផ្សំគ្រឿងបរិភោគ

ពេលផ្អាប់គ្រប់៣យប់ ស្រង់យកជ្រក់ននោងដែលបានត្រាំនោះចេញតាមចំនួនចង់បរិភោគ រួចដាក់ ប៊ីចេង ស្ករ គល់ស្លឹក​គ្រៃ​(ហាន់) ទឹកត្រី ម្ទេស(តិចឬច្រើនតាមចំណូលចិត្ត) ច្របល់ចូលគ្នាជាការស្រេច (បរិភោគបាន) ដោយហូបផ្គាប់ជាមួយត្រីអាំង សាច់​ចៀនឬអាំង និងជាគ្រឿងក្លែមផងដែរ។ ជ្រក់នៅសល់ក្នុងកែវមិនទាន់ផ្សំគ្រឿង គ្របឲ្យជិតដាក់ក្លាសេទុកបរិភោគនៅពេលក្រោយទៀត៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។