Home / ទេសចរណ៍ / អាជ្ញាធរជាតិអប្សរា កំពុងដំណើរការដាំស្មៅនៅមុខប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការដាំស្មៅនៅមុខប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្ដរវិស័យនៃអាជ្ញាធរជាតិអប្សរា កំពុងឈូសឆាយដនិងដាំស្មៅនៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តក្នុងគោលបំណងបង្កើនទេសភាពបៃតងនិងសោភ័ណភាពស្រស់បំព្រងនៅជុំវិញបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមការឲ្យដឹងពីគេហទំព័រអាជ្ញាធរជាតិអប្សរា។


តាមផែនការនៃគម្រោងការរៀបចំនាពេលនេះ គឺមានទាំងការដាំស្មៅនិងប្រភេទដើមឈើដើម្បីលម្អបរិវេណនោះផងដែរ ក្នុងនោះនឹងមានការដាំស្មៅចំនួន៩ពាន់ម៉ែត្រការ៉េ ដាំដើមក្រវ៉ាន់ព័ទ្ធជុំវិញ៣០០ដើម និងឈើធ្នង់៦០ដើម។

សូមបញ្ជាក់ថា ទីតាំងអតីតចំណតបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តត្រូវបានបញ្ឈប់នូវប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដោយតម្រូវឱ្យយានជំនិះគ្រប់ប្រភេទចូលចតក្នុងចំណតរៀបចំរួចរាល់ដែលស្ថិតនៅផ្នែកខាងត្បូងឈៀងខាងលិច និងចំងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។