Home / កសិកម្ម / លក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ក្រូចវល្លិ និងស្រកានាគ

លក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ក្រូចវល្លិ និងស្រកានាគ

ដើម្បីដាំដំណាំឲ្យទទួលបានផលល្អប្រសើរ គឺយើងគប្បីត្រូវយល់ដឹងអំពីលក្ខណៈធម្មជាតិចាំបាច់របស់រុក្ខជាតិនោះដែលវាអាចរស់ដុះបានល្អដូចជាកត្តាដី ទឹក ជីជាតិ អាកាសធាតុ និង PH ជាដើម។ ខាងក្រោមនេះ គឺជាលក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ដំណាំក្រូចវល្លិ និងស្រកា​នាគ។

១. លក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ក្រូចវល្លិ ឬផាសិន (Ecological Requirement)

  • ដីមិនជាំទឹក ដីផុសល្អ មានជីជាតិ មានPH ៥,៥ ទៅ ៧ (ល្អបំផុត ៦ ទៅ៧) PH ខ្ពស់ជាង ៦ ជួយឲ្យរសជាតិរាងផ្អែម។
  • កម្ពស់ទឹកភ្លៀង ៩០០ ទៅ ២០០០មីលីម៉ែត្រ ភ្លៀងច្រើននិងខែមានភ្លៀងច្រើននាំឲ្យបានផលច្រើននិងផលយូរ តែភ្លៀងច្រើនពេក (លើសពី២០០០មីលីម៉ែត្រ) នាំឲ្យមានបញ្ញាផ្លែមិនល្អ និងងាយមានជំងឺ
  • សីតុណ្ហភាពសម្រាប់ពូជពណ៌លឿង ២៥ ទៅ ៣០អង្សាសេ, ពូជពណ៌ស្វាយពី ១៨ ទៅ ២៥អង្សាសេ។

ជាទូទៅតំបន់ដែលមានភ្លៀងធ្លាក់ច្រើនក្រូចផាសិនផ្តល់ផលខ្ពស់ និងច្រើនខែ តែត្រូវកុំឲ្យមានភាពជាំទឹក។

២. លក្ខខណ្ឌធម្មជាតិល្អចាំបាច់សម្រាប់ការដាំស្រកានាគ

  • សីតុណ្ហភាពចន្លោះពី ២០ ទៅ ៣០អង្សាសេ បើមានម្លប់ខ្លះល្អ ជាពិសេសសម្រាប់តំបន់ដែលក្តៅខ្លាំង
  • កម្ពស់ទឹកភ្លៀង ៥០០ ទៅ១៥០០មីលីម៉ែត្រ
  • មិនសូវរើសដីប៉ុន្មានទេ តែសំខាន់ត្រូវមានប្រព័ន្ធរំដោះទឹក (កុំឲ្យជាំទឹកយូរ)
  • ដីល្បាយខ្សាច់ ឬដីឥដ្ឋ មានជាតិខ្សាច់ ១០ ទៅ ៣០% សមស្របល្អ
  • PH ដី ចន្លោះពី ៥,៣ ទៅ ៦,៧។

ជាទូទៅស្រកានាគអាចដាំបាននៅគ្រប់តំបន់នៅស្រុកខ្មែរ សំខាន់វាអាស្រ័យលើការដាំដុះ និងថែទាំ៕

បណ្ឌិត យ៉ង សាំង កុមារ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។