Home / កសិកម្ម / អ្នកជំនាញសកម្មកំពុងស្វែងរកដៃគូលើកស្ទួយកសិកផលសរីរាង្គខ្មែរ

អ្នកជំនាញសកម្មកំពុងស្វែងរកដៃគូលើកស្ទួយកសិកផលសរីរាង្គខ្មែរ

 

យោងតាមទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកបណ្ឌិត យ៉ង សាំង កុមារ អ្នកជំនាញកសិកម្មនៅកម្ពុជា កំពុងស្វែងរកដៃគូ ដើម្បីលើកស្ទួយផលិតផលសរីរាង្គខ្មែរ។

អ្នកជំនាញកសិកម្មរូបនេះបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «ខ្ញុំស្វែងរកដៃគូបន្ថែមដើម្បីកសាងក្រុមហ៊ុនបែបសហគមន៍មួយដែលលើកស្ទួយការផលិត និងពង្រីកទីផ្សារកសិផលធម្មជាតិខ្មែរដើម្បីភាពសម្បូរសប្បាយទាំងអស់គ្នា»។

លោកបានបន្តថា កិច្ចប្រជុំជជែកពិភាក្សាពីក្រុមហ៊ុននេះគឺនឹងគ្រោងធ្វើឡើងនៅដើមខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

អ្នកជំនាញរូបនេះក៏បានបញ្ជាក់ផងដែរថា អ្នកចូលរួមជាសមាជិកភាគហ៊ុនបានទាល់តែអ្នកស្រឡាញ់កសិករ និងកសិផលផលិតលើទឹកដីខ្មែរតាមគោលការណ៍ធម្មជាតិ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យស្រុកខ្មែរសម្បូរកសិផល និងចំណីអាហារសរីរាង្គ។ ចំណែកចំនួនសមាជិកស្ថាបនិកដំបូងគឺកំណត់ត្រឹម៩នាក់សិន ដោយចាប់ផ្តើមពីសមាជិកសហគមន៍សួនសម្បូរសប្បាយព្រៃក្តួច និងមនោសុខ និងក្រុមសន្សំសម្បូរសប្បាយ។

បើលោកអ្នកចាប់អារម្មណ៍សូមចុះឈ្មោះចូលជាក្រុមដើម្បីទទួលព័ត៌មានបន្ថែមពីលោកវិចិត្រ 085 49 40 08 /​ 070 51 56 57 និងលោកគីមឆែ 017 35 17 63 ឬ ចូលក្នុង Group Messenger​ តាម៖ https://m.me/join/AbZVpL51vI5DYJMj

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖