ប្រាសាទកណ្ដាលស្រះស្រង់ នឹងជួសជុលឆាប់ៗខាងមុខនេះ
September 20, 2019
ទេសចរណ៍, ទេសចរណ៍ប្រវត្ដិសាស្រ្ដ, ព័ត៌មាន
127 មើល
គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រ្តនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
ការជួសជុលនេះមានការចូលរួមពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគណព្រះសទ្ធម្មប្បាកាសនីបណ្ឌិត តាត មហាទី ចៅអធិកាវត្តព្រះឥន្ទកោសា។
តាមរយៈស្មារតីរួមចំណែកនាពេលនេះ គេសង្កេតឃើញថា វិស័យឯកជនបាននិងកំពុងតែចូលរួមយ៉ាងសកម្មលើផ្នែកបេតិកភណ្ឌវប្បធម៌ជាតិ។ ជាមួយគ្នានេះដែរ នេះជាលើកទី២ហើយដែលលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការបេតិកភណ្ឌនេះ ដែលលើកទីមួយគឺលោកជំទាវបានរ៉ាប់រងជួសជុលរហាត់ទឹកបុរាណមួយក្នុងរមណីយដ្ឋានអង្គរ ដែលបច្ចុប្បន្នកំពុងដំណើរការជួសជុល។
គួរបញ្ជាក់ថា ប្រាសាទកណ្ដាលស្រះស្រង់ដែលស្ថិតនៅមុខខាងកើតប្រាសាទបន្ទាយក្ដី កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាស.វ.ទី១២៕
សហគមន៍សម្បូរសប្បាយ