Home / កសិកម្ម / របៀបធ្វើអកម៉ូនចេកណាំវ៉ាទុំ

របៀបធ្វើអកម៉ូនចេកណាំវ៉ាទុំ

មានប្រជាកសិករមួយចំនួន បានដាំដើមចេកណាំវ៉ាជាច្រើនដើម ហើយនៅពេលផ្លែទុំ ហូបនិងលក់មិនអស់ក៏សល់ចោល។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ ណែនាំបងប្ងូនឲ្យចេះធ្វើ អកម៉ូនចេកណាំវ៉ាទុំ ដើម្បីយកទៅប្រើប្រាស់លើដំណាំបន្លែ និងឈើហូបផ្លែ ឲ្យទទួលបានផលល្អ។

សម្ភារៈធ្វើ

  • មានកាំបិត
  • ចានដែក (ផើង)
  • ជ្រុញ
  • កែវធំ។

វត្ថុធាតុដើម

  • ចេកណាំវ៉ា (បន្ទុំតាមបែបធម្មជាតិ មិនប្រើថ្មស្អុយ)
  • ស្ករត្នោត (ស្ករត្នោតក្រហមរាវសុទ្ធមិនមានដាក់ម្សៅចូល)។

វិធីធ្វើ  យកចេកណាំវ៉ាទុំ (បកសំបករួច) ចំនួន៣គីឡូក្រាម ចិតជាចំណិតតូចៗ រួចដាក់ទៅក្នុងចានដែក។​ រួចមកចាក់ស្កត្នោតចូលកូរឲ្យសព្វ។ បន្ទាប់មកទៀតចាក់ចូលក្នុងកែវធំស្អាតល្អ រក្សាទុករយៈពេលពី២១ ទៅ ៣០ថ្ងៃ ដោយគ្របឲ្យជិតគ្មានខ្យល់ចូលរួច។

របៀបប្រើ  យកទឹកអកម៉ូនចំនួន ៣០ ទៅ ៤០សេសេ លាយជាមួយទឹកក្នុងបរិមាណ១៥លីត្រ បាញ់ទៅលើដំណាំក្នុង១សប្តាហ៍ម្តង។

គុណប្រយោជន៍  អកម៉ូនចេកណាំវ៉ាទុំ អាចប្រើប្រាស់បានទៅលើបន្លែគ្រប់ប្រភេទ រួមទាំងឈើហូបផ្លែក៏អាចប្រើបានដែរ។ បើប្រើទៅលើបន្លែស្លឹក គឺជំនួយឲ្យស្លឹកបន្លែនោះមានការលូតលាស់ធំធាត់ល្អ និងមានពណ៌បៃតង។ បើប្រើទៅលើប្រភេទបន្លែផ្លែដូចជា ត្រប់ ត្រសក់ និងសណ្តែលកួរ គឺធ្វើឲ្យរុក្ខជាតិពពួកទាំងនោះកាន់ផ្លែបានល្អ និងបង្កើនរសជាតិផ្អែម។

ចំណាំ អាចរក្សាទុកយូរបាន ប៉ុន្តែត្រូវឧស្សាហ៍បើកគំរបកែវរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីឲ្យវាចេញហ្គាស៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។