Home / ឱសថបុរាណ / ម្រុំ និងវល្លិ៍កំបោរ ជាថ្នាំបំបាត់ការឈឺចាប់សន្លាក់ដៃជើង

ម្រុំ និងវល្លិ៍កំបោរ ជាថ្នាំបំបាត់ការឈឺចាប់សន្លាក់ដៃជើង

លោកយាយ មាស ណុន រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មាន បទពិសោធន៍ប្រើប្រាស់ឫសម្រុំ ផ្សំធ្វើជាថ្នាំបំបាត់ការឈឺចាប់សន្លាក់ដៃជើង ដែលបទពិសោធន៍នេះ គាត់ចេះតពីចាស់ៗជំនាន់មុនៗមក លោកយាយបានបង្ហាញពីរបៀបផ្សំថ្នាំដូចខាងក្រោម៖

១-ធាតុផ្សំ

  • ស្រាសធម្មតា ១លីត្រ
  • ឫសម្រុំ ១គីឡូក្រាម
  • ដើមវល្លិ៍កំបោរ ០,៥គីឡូក្រាម។

២-របៀបធ្វើ

  • លាងឫសម្រុំឲ្យស្អាតរួចបុកឲ្យម៉ដ្ឋ
  • យកមើមវល្លិ៍កំបោរលាងឲ្យស្អាតបុកឲ្យម៉ដ្ឋ (ចេញជាតិម្សៅ)
  • យកស្រាចាក់ចូលទៅក្នុងដបមួយស្អាត រួចយកម្រុំ និងមើមវល្លិ៍កំបោរដែលបានបុកម៉ដ្ឋទៅដាក់បញ្ចូល រួចក្រឡុកវាឲ្យសព្វ បិទគម្របជិតជាការស្រេច។

៣-របៀបប្រើ

  • មុននឹងយកទៅលាបត្រូវក្រឡុកដបថ្នាំនោះសិន
  • ប្រើលាប ឬរិតនៅលើកន្លែងដែលមានការឈឺចាប់ចុករោយសន្លាក់ដៃជើង ឬមានចុកពោះជាដើម។

៤-ចំណាប់អារម្មណ៍

លោកយាយមានប្រសាសន៍ថា ការប្រើប្រាស់ឱសថនេះមានប្រសិទ្ធភាពណាស់ គាត់បានផ្សំប្រើជាច្រើនដងមកហើយអាចជួយយើងកាត់បន្ថយការចំណាយ និងងាយស្រួលរកទៀតផង ព្រោះក្រោយពេលប្រើហើយរយៈពេល ១០នាទី និងទទួលបានផលភ្លាមៗ៕

 ស៊ិន  អង្គារសាធ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បង្គី ជារុក្ខជាតិឱសថ, កបនឹងជំងឺ ឈឺសន្លាក់ដៃជើង, ឈឺឬរលាកក្រពះ, ដំបៅក្រពះ, រលាកថ្លើម, ឈឺចុកខ្លួន, ឈឺជង្គង់, ហើមកូនកណ្តុរ…