Home / Uncategorized / រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រហាត់ទឹកឈើដ៏ធំមួយដែលជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីប្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។
បច្ចុប្បន្ន រហាត់ទឹកនេះសល់តែរូបរាង តែមានសភាពពុកផុយនិងខូចខាតធ្ងន់ធ្ងរមិនអាចដំណើរការបានឡើយ។ ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណរបស់ខេត្តសៀមរាប ក៏ដូចជាការផ្តល់នូវតួនាទីដល់រហាត់ទឹកនេះឡើងវិញ អាជ្ញាធរជាតិអប្សរា តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា បានទទួលជំនួយសប្បុរសពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នូវទឹកប្រាក់ចំនួន៩ម៉ឺនដុល្លារអាមេរិកដើម្បីជួសជុលរហាត់ទឹកនេះឡើងវិញ។


បច្ចេកទេសនៃការជួសជុលនឹងធ្វើឡើងតាមបច្ចេកទេសទំនើប ប៉ុន្តែរក្សានូវរចនាបទបុរាណ ដែលជាកេរមរតកដូនតា និងរក្សាបានទាំងស្រុងនូវរូបភាពដើមរបស់រហាត់។ ក្រៅតែពីការជួសជុលរហាត់ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំច្រាំង និងសួនច្បារអមសងខាងជណ្តើរដើម្បី បន្ថែមសោភណ្ឌភាពស្រស់បំព្រងអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា បានស្គាល់ និងបានដឹងច្បាស់ពីគុណតម្លៃវប្បធម៌ជាតិខ្មែរ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

សេចក្តីភ័យខ្លាចបំផ្លាញជីវិតស្រស់ថ្លារបស់អ្នក ច្រើនជាងអ្វីដែលអ្នកអាចគិតដល់។ ក្នុងគុណសម្បត្តិជាមនុស្ស យើងគ្រប់គ្នាមានសក្តានុពល ក្លាយជាអ្នកដឹកនាំដោយមិន​ចាំបាច់មានឋានៈ​តួនាទី ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នក​នៅជុំវិញយើង តាមរយៈភាពជាគំរូឈានមុខរបស់យើង។ ក៏ប៉ុន្តែ សំឡេងភ័យខ្លាច ដែលបន្លឺតិចៗ ចេញពីគំនិត​របស់អ្នក រារាំងអ្នក​មិនឲ្យហ៊ានធ្វើកិច្ចការ​ធំៗទាំងឡាយដែល​អ្នកចង់សាកល្បង។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបាន​ទៅកំសាន្តនៅ​ប្រទេសនូវែលសេឡង់​រយៈពេល …