មានប្រជាពលរដ្ឋមួយចំនួន ពីសេសអ្នកនៅប៉ែកខាងត្បូងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចង់ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ប៉ុន្តែមិនដឹងទៅទិញកូនត្រីនៅកន្លែងណា។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ ប្រាប់ទីតាំងមួយកន្លែងដែលមានលក់កូនត្រីជាច្រើនប្រភេទ ពិសេសកូនត្រីអណ្តែង។
បងប្អូនធ្វើដំណើរទៅដល់រង្វង់មូលក្រុងតាខ្មៅ រួចបន្តដំណើរទៅស្រុកស្អាង ខេត្តកណ្តាល រហូតដល់ស្ពានថ្មមួយ បងប្អូននឹងឃើញសាលាសង្កាត់រកាខ្ពស់ នៅខាងស្តាំដៃចុងស្ពានខាងត្បូង (មើលរូបខាងក្រោម)។
បន្តដំណើរទៅមុខទៀតដោយឆ្លងស្ពានថ្មមួយចំនួន លុះដល់ស្ពានថ្មមួយទៀតនឹងឃើញស្លាក ស្ថានីយ៍ផលិតពូជត្រី ៧ មករា នៅខាងស្តាំដៃចុងស្ពានខាងត្បូង (មើលរូបខាងក្រោម)។
បងប្អូនបន្តដំណើរដោយបត់ស្តាំ គឺចុះពីផ្លូវជាតិទៅតាមផ្លូវលំស្របនឹងស្លាកស្ថានីយ៍ផលិតពូជត្រី ៧ មករានេះ ប្រហែល២គីឡូម៉ែត្រ នឹងឃើញផ្លូវបត់ចូលទៅតំបន់ចិញ្ចឹមត្រី និងលក់កូនត្រី (មើលរូបខាងក្រោម)។
សូមបងប្អូនសួរអ្នកបំរើការងារនៅតំបន់នោះ ដើម្បីរកផ្លូវទៅទីតាំងលក់កូនត្រី បើមិនសួរអាចរកមិនឃើញទេ ពីព្រោះទីធ្លានោះធំពេក ពិសេសរករោង ឬទ្រុងចិញ្ចឹមពពែឲ្យឃើញដែលនៅចុងខាងត្បូងនៃតំបន់នោះ រួចជិះតាមផ្លូវស្របនឹងទ្រុងពពែនេះរហូតដល់ផ្លូវទល់ បងប្អូននឹងទៅដល់ទីតាំងលក់កូនត្រីនោះជាមិនខាន (មើលរូបខាងក្រោម)។
ស្ថានីយ៍ផលិតពូជត្រី ៧ មករា ស្ថិតនៅភូមិព្រែកសេវ សង្កាត់រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ០៦៩ ៩៩៩ ១៦៨ / ០៩៥ ៥៥៩ ៥៥៩៕
រក្សា ខ្មែរ