Home / កសិកម្ម / បច្ចេកទេសដាំស្លឹកគ្រៃ

បច្ចេកទេសដាំស្លឹកគ្រៃ

[vc_row][vc_column][vc_column_text]ស្លឹកគ្រៃ គឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងធ្វើជាថ្នាំព្យាបាលរោគផងដែរ។

១-ការជ្រើសរើសពូជ

មុនដាំស្លឹកគ្រៃ គេត្រូវជ្រើសរើសពូជដើមស្លឹកគ្រៃណាដែលមានដើមល្អនិងមិនរងនូវការបំផ្លាញណាមួយ​​ពីសត្វចង្រៃនោះឡើយ។ ស្លឹកគ្រៃមានពីរប្រភេទ គឺស្លឹកគ្រៃអំបោះ និងស្លឹក​គ្រៃ​ត្រែង។ស្លឹក​គ្រៃអំបោះមានដើមស្រួយ និងមានជាតិទឹកច្រើន ព្រមទាំងងាយស្រួលហាន់ ចំណែកស្លឹកគ្រៃត្រែង គឺវា​មានដើមពណ៌ក្រហម ហើយដើមរឹងពិបាកហាន់ទៀតផង។

២-ការរៀបចំដីដាំ

ត្រូវរៀបចំរណ្តៅមានទំហំ ១,៥តឹក ជម្រៅរណ្តៅ ២០ទៅ៣០សង់ទីម៉ែត្រ ហើយគម្លាត​រវាងរណ្តៅមួយទៅរណ្តៅមួយទៀតប្រវែង ៦ទៅ៧តឹក ប៉ុន្តែក្នុងមួយរណ្តៅៗដាំតែ១ដើម​បានហើយ ធ្វើបែបនេះដើម្បីសន្សំពូជ និងវាទទួលបានផលច្រើនជាងដាំច្រើនដើមទៀតផង។

បន្ទាប់មកយើងដាក់កំទេចស្លឹកឈើងាប់ ហើយដាក់លាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្តៅនោះរួចស្រោចទឹកហើយចាំយកដើមស្លឹកគ្រៃមកដាំ។

៣-វិធីដាំ

គេដាំដើមស្លឹកគ្រៃភ្លាមៗក៏បាន ឬផ្សាំគល់វាឲ្យ​ដុះឫសសិនក៏បាន ប៉ុន្តែបើចង់ឲ្យស្លឹក​គ្រៃ​ដុះល្អ និងឆាប់លូតលាស់លឿន គួរតែផ្សាំវាឲ្យដុះឫសបាន៣​ថ្ងៃចាំយកទៅដាំ។​

ស្លឹកគ្រៃ គេអាចដាំវាបានជាច្រើនរបៀប គឺអាចដាំក្នុងស្រែ ដាំលើកជារង ដាំតាមភ្លឺព័ន្ធជុំវិញស្រះ ភ្លឺប្រឡាយ ភ្លឺស្រែ ជុំវិញផ្ទះ អាចដាំចំរុះជា​មួយរុក្ខជាតិផ្សេងក៏បាន ប៉ុន្តែបើដាំជាលក្ខណៈចំរុះល្អជាង ពីព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមក។ បើស្លឹកគ្រៃដែលដាំដាច់តែវាម្នាក់ឯង គឺវាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហមអត់សូវល្អ ប៉ុន្តែបើយើងដាំវានៅក្បែរដើមកន្ធំថេតនិងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចី និងដើមថ្លោសល្អ។[/vc_column_text][vc_row_inner][vc_column_inner width=”1/2″][vc_single_image image=”682″ img_size=”full” alignment=”center”][/vc_column_inner][vc_column_inner width=”1/2″][vc_single_image image=”685″ img_size=”full”][/vc_column_inner][/vc_row_inner][vc_column_text]៤-ការថែទាំ

ដោយសារស្លឹកគ្រៃ ជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុង ១សប្តាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃវាត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច។ពេលដែលយើងដាំវាបានរយៈពេលមួយអាទិត្យ វាចាប់ផ្តើមលាស់ត្រួយ ហើយនៅពេលបានអាយុពី៤ទៅ១៥ថ្ងៃ វាចាប់ផ្តើមដុះកូនៗ។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទី និងជ្រោយគល់វាដើម្បីឲ្យវាលូតបានលឿន។

[/vc_column_text][vc_column_text]៥-បទពិសោធន៍ផ្សេងទៀតក្នុងការដាំស្លឹកគ្រៃឲ្យបានល្អ

  • ដាក់ផេះមួយក្តាប់ដៃទៅគល់ស្លឹកគ្រៃ គឺធ្វើឲ្យដើមស្លឹកគ្រៃធំ និងគល់វែង
  • ដាំស្លឹកគ្រៃផ្តេកទើបបែកកូនបានច្រើន
  • ដើម្បីឲ្យដើមស្លឹកគ្រៃលូតបានធំល្អ យើងគួរកាត់ស្លឹកហើយប្រើវាជាគំរបវិញ។ ក្នុង១

វគ្គនៃការលូតលាស់ យើងគួរថែទាំដូចខាងក្រោម៖

១-ធ្វើជើង ២អាទិត្យក្រោយដាំ

២-ធ្វើជើងលើកទី២ មួយខែក្រោយលើកទី១

៣-កាត់ស្លឹកគ្រៃគ្របគល់វិញនៅពេលវាមានអាយុប្រមាណ ២ ទៅ ៣ខែ។[/vc_column_text][vc_column_text]៦-ការប្រមូលផល

ពេលស្លឹកគ្រៃមានអាយុបាន៦ខែ គឺអាចប្រមូលផលបានពេញលេញ ប៉ុន្តែស្លឹកគ្រៃអាយុបាន ៤ខែ គេអាចប្រមូលផលបានជាបណ្ដើរៗហើយ។ រយៈពេល៦ខែ ជាអាយុអាចប្រមូលផលបានហើយ  កុំទុកយូរពេក ពីព្រោះបើយើងទុកវាឲ្យលើសពីនេះ វាខាតសេដ្ឋកិច្ចទៅវិញទេ។

ស្លឹកគ្រៃ ក៏ជាឱសថកាត់បន្ថយជាតិពុលក្នុងរាងកាយ និង ជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ​។ ជាងនេះទៅទៀត ស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមាន ប្រសិ​ទ្ធភាព​។ ក្រៅពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើន និង សម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខ ដូចជា ជាតិរ៉ែ វីតាមីន អង់ស៊ីម និងជីវជាតិសំខាន់ៗជាច្រើនទៀត ដែលមនុស្សត្រូវការជាចាំបាច់ដើម្បីឲ្យមានសុខភាពល្អ៕

 

 

រៀបរៀងដោយលោក ប៉ោ សេដ្ឋា[/vc_column_text][/vc_column][/vc_row]

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។