Home / កសិកម្ម / អណ្តើកមាស, កណ្តូបអង់តែនវែង, កន្ទុំរុយ, ខ្មូតដី, ពីងពាង, ស្រឹងទឹក

អណ្តើកមាស, កណ្តូបអង់តែនវែង, កន្ទុំរុយ, ខ្មូតដី, ពីងពាង, ស្រឹងទឹក

អណ្តើកមាស (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ) អណ្តើកមាសមាន ពីរប្រភេទ៖

ប្រភេទទី១. រាងមូលពងក្រពើ មានសម្បុរភ្លឺថ្លាក្រហមរលោង។ ពួកអណ្តើកមាសនេះច្រើនធ្វើសកម្មភាពនៅពេលថ្ងៃក្នុងរដូវក្តៅ និងស្រែវស្សាទាំងមេទាំងកូន។

ប្រភេទទី២. អណ្តើកមាសដែលមានចំណុចខ្មៅនៅលើខ្លួន ហើយចាប់តែសត្វល្អិតចង្រៃណាដែលមិនសូវរហ័សរហួនធ្វើជាចំណីមាន​ដូចជា កូនមមាចត្នោត មមាចខៀវ ពងស្រឹងជញ្ជក់ទឹកដោះ សំបុកពងដង្កូវស៊ីរូងដើម។ល។

កណ្តូបអង់តែនវែង (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំកសិកម្ម)

កណ្តូបនេះមានអង់តែនវែងជាងខ្លួនរបស់វា២ដង កូនរបស់វាសម្បុរបៃតង រីឯមេសម្បុរបៃតងលាយលឿង។ ចំណីរបស់វាមាន កូនមមាចត្នោត សំបុកពងដង្កូវស៊ីរូងដើម ពងស្រឹងជញ្ជក់ទឹកដោះ។

កន្ទុំរុយ (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ)

មានស្លាបតូចវាហើរមិនសូវលឿនទេ។ កន្ទុំរុយចំណាស់មានសម្បុរបៃតងលាយលឿង និងខ្មៅ ហើយមានពោះរាងវែង។ ចំណីរបស់វាមាន មេអំបៅដង្កូវមូរស្លឹក មេអំបៅដង្កូវកាត់ស្លឹក មេអំបៅដង្កូវស៊ីរូងដើម មមាចត្នោត និងមមាចខៀវ។

ខ្មូតដី (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ)

ខ្មូតដីនេះស៊ីបំផ្លាញសត្វល្អិតដែលមានដងខ្លួនរឹង។ ចំណីរបស់វាមាន ដង្កូវស្នែង ដង្កូវភ្នែកឆ្មា ដង្កូវបំពង់កាត់ស្លឹក មមាចខៀវ មមាចត្នោត។

ពីងពាង (សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ)

ពីងពាងមានច្រើនប្រភេទដូចជា ពីងពាងប្រដេញ ពីងពាងជើងបន្លា ពីងពាងកន្តុល។ ចំណីរបស់វាគឺ មេអំបៅដង្កូវបំពង់កាត់ស្លឹក មេអំបៅដង្កូវមូរស្លឹក មមាចត្នោត កណ្តូបអង់តែនខ្លី មមាចខៀវ។

ស្រឹងទឹក (ពោះប៉ោង-សត្វល្អិតមានប្រយោជន៍ចំពោះដំណាំ)

ជាសត្វដែលធ្វើចលនានៅលើផ្ទៃទឹក។ គេតែងតែជួបប្រទះវានៅក្នុងស្រែវស្សា វាច្រើនផ្តុំគ្នានៅកន្លែងទឹកជ្រៅ។ ស្រឹងនេះទាំងមេទាំងកូនចូលចិត្តស៊ីមមាច និងកូនដង្កូវជាអាហារ។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។