Home / កសិកម្ម / ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។

១. ការកំណត់ប្រវែងបង្គោល

ប្រវែងបង្គោលមានចាប់ពី ២-២,១-២,២-២,៥…ម៉ែត្រ។ សំរាប់ជនជាតិមានដើមកំណើតនៅទ្វីបអាស៊ីភាគច្រើនបំផុត គឺកំពស់មិនខ្ពស់ដូចជនជាតិនៅទ្វីបផ្សេងៗទេ ដូច្នេះបង្គោលគួរធ្វើត្រឹមប្រវែង ២ទៅ ២,១ម៉ែត្របានហើយងាយស្រួលតាក់តែងមែក (កាត់ពន្លកមែកខ្ចី មែកងាប់…) ប្រមូលផល និងកាត់មែកយកទៅធ្វើពូជបន្ត។

២. ជំរៅរណ្តៅដាំបង្គោល

ការជីករណ្តៅ គឺយើងត្រូវដឹងស្ថានដីនៅទីនោះ តើជាប្រភេទដីត្រូវទឹកទន់ជ្រាយ ឬជាដីត្រូវទឹក មិនទន់មិនជ្រាយ? បើដីត្រូវទឹកទន់ជ្រាយ យើងគួរដាំបង្គោលឲ្យបានជ្រៅចាប់ពី ០,៦ ទៅ ០,៧ម៉ែត្រ ដើម្បីកុំឲ្យបង្គោលទ្រេត ឬដួល។ ប៉ុន្តែដីនោះរឹង យើងគួរដាំបង្គោលត្រឹម ០,៥ម៉ែត្រហើយ ចំពោះកំពស់ បង្គោលពីដីមកលើ ត្រឹម១,៥ម៉ែត្របានហើយ ជាការសមស្របនឹងកំពស់របស់ជន ជាតិមានដើមកំណើត​នៅទ្វីបអាស៊ី។ ឧ. បើជំរៅដាំបង្គោល ០,៥ម៉ែត្រ កំពស់ពីដីទៅលើ ១,៥ម៉ែត្រ ហេតុនេះយើងត្រូវទិញ បង្គោល ឬអារឈើ ឬធ្វើបង្គោលស៊ីម៉ង់ត៍ប្រវែង ២ម៉ែត្រ។

៣. គំលាតពីបង្គោល ១ទៅ១

ឃ្លាតពីបង្គោល១ទៅ១ គឺមានប្រវែងចាប់ពី ១-២-២,៥-៣-៣,៥-៤ម៉ែត្រ អាស្រ័យទៅតាមការចាំ​បាច់ដែលយើងត្រូវការប្រើចន្លោះនេះ។ ឧ. បើទុកចន្លោះនេះ ធ្វើជាផ្លូវសម្រាប់ឲ្យរថយន្ត ត្រាក់ទ័រ គោយន្ត បើកបរបានសម្រប់ដឹកជញ្ជូនជី និងផ្លែស្រកា នាគ យើងគួរដាំបង្គោលឲ្យឃ្លាតពីគ្នាប្រវែង៣,៥ទៅ៤ម៉ែត្រ។ ប៉ុន្តែបើដីយើងតូច ការដឹកជីក៏ដូចការប្រមូលផលដោយប្រើកម្លាំងមនុស្សលីសែង គឺឲ្យឃ្លាតពីគ្នាត្រឹម ២-២,៥ម៉ែត្របានហើយ។ បើប្រើរទេះ គួរទុកចន្លោះបង្គោលប្រវែង៣ម៉ែត្រ។ គេក៏ទុកចន្លោះធំល្មមសំរាប់ដាំដំណាំផ្សេងៗផងដែរ។

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។