Home / ព័ត៌មាន / វិធីចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ និងទន់ឆ្ងាញ់

វិធីចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ និងទន់ឆ្ងាញ់

ក្នុងការចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ទន់ឆ្ងាញ់ ជាដំបូងត្រូវជ្រើសរើសស៊ុត ដែលថ្មីស្រស់ចំនួន៤ទៅ៥គ្រាប់ឡើងទៅ។ បន្ទាប់​មកគោះស៊ុតដាក់ក្នុងចានផ្សំគ្រឿង ដោយដាក់ទឹកត្រីតាមចំណូលចិត្ត រួចវាយក្រឡុកឲ្យវាចូលគ្នាសព្វ។ បន្ទាប់មកចាក់ប្រេង​​ឆាច្រើនបន្តិចចូលទៅក្នុងខ្ទះរង់ចាំប្រេងក្តៅខ្លាំង ទើបចាក់ស៊ុត ទាំងអស់ចូល។ ដោយសារបរិមាណស៊ុតច្រើន អ្នកនឹងសង្កេតឃើញថា បរិវេណគែមស៊ុត និងផ្នែកខាងក្រោមឆ្អិនមុន រី​ឯស៊ុតផ្នែកខាងលើនៅលក្ខណៈជាទឹកខាប់ៗឆៅ។ រង់ចាំបន្តិចរហូតដល់បាតខាងក្រោម​ឆ្អិនសមល្មម ទើបយកវែកឆាចោះស៊ុតដែលឆៅហូរចេញពីប្រឡោះកណ្តាល ធា្លក់មកប៉ះនឹងបាតខ្ទះរហូតដល់ស៊ុតនេះចាប់ផ្តើមឆ្អិនទើបត្រឡប់ស៊ុត ដោយប្រយ័ត្នកុំឲ្យបែកខូចរូបរាង។ ប្រសិនបើចាប់ផ្តើមមានផ្សែង។ នេះប្រហែលជាភ្លើងក្តៅពេកចូរបន្ថយភ្លើងខ្លះ។ នៅពេលសង្កេតឃើញថា ស៊ុតប៉ោងធំឡើងហើយមានពណ៌ស្អាតល្មមនោះអាចដួសដាក់ក្នុងចានទុកបរិភោគបានហើយ៕

ប្រភព ទស្សនាវដ្តីអង្គរធំ (១៧-២៦ កក្កដា ២០១០)

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។