Home / កសិកម្ម / ត្រចៀកគូរ, រុយ, កណ្តូប, ខ្យង និងខ្ចៅដី, ណេម៉ាតូត

ត្រចៀកគូរ, រុយ, កណ្តូប, ខ្យង និងខ្ចៅដី, ណេម៉ាតូត

ត្រចៀកគូរ ​ទុយគោចៃខ្មៅសត្វលោតៗ ជាពាក្យដែលកសិករតែងនិយមហៅ ជាប្រភេទសត្វល្អិតទំពារវាស៊ីបំផ្លាញស្លឹកលើគ្រប់ដំណាំបន្លែទាំងអស់។

រុយ  គឺជាសត្វល្អិតតូចៗស៊ីជញ្ជក់។ ភាគច្រើនវារស់នៅផ្នែកខាងក្រោមផ្ទៃស្លឹក។ វាជញ្ជក់រុក្ខរសរបស់រុក្ខជាតិហើយបញ្ចេញមកវិញនូវទឹកស្អិតផ្អែមរបស់រុក្ខជាតិ ធ្វើឲ្យមានស្រមោចច្រើន ហើយបង្កើតការដុះលូតលាស់ផ្សិតដល់រុក្ខជាតិ។

កណ្តូប (មានអង់តែនខ្លី) សត្វនេះវាស៊ីបំផ្លាញទាំងដើមទាំងស្លឹក។ កណ្តូបវាតែងតែស្វែងរកចំណីនៅរដូវក្តៅនៅពេលដែលសួនបន្លែឬចំការរបស់យើងកំពុងជួបភាពរាំងស្ងួត។ ក្នុងការបំផ្លាញធ្វើឲ្យស្លឹករុក្ខជាតិជ្រុះ។

ខ្យង និងខ្ចៅដី សត្វនេះវាស៊ីបំផ្លាញរុក្ខជាតិទាំងមូល (ដើម ស្លឹក )។​ នៅពេលថ្ងៃ យើងអាចរកវាឃើញនៅក្រោមថ្មលើស្លឹករុក្ខជាតិដុះក្រាស់ឬកន្លែងផ្សេងទៀតនៅលើបន្ទះក្តារឬកន្លែងផ្សេងទៀតនៅក្រោមដី។ នៅពេលយប់វាចេញមកស៊ីបំផ្លាញរុក្ខជាតិ។

ណេម៉ាតូត (ព្រូនសំប៉ែត) ជាពួកសត្វល្អិតតូច ដែលមានរាងដូចជាដង្កូវ ឬជន្លេនគ្មានពណ៌សម្បុរ។ វាជាសត្វរស់នៅក្នុងដី ហើយគេមិនងាយមើលវាឃើញនិងភ្នែកទេ។ វាជ្រៀតចូលទៅក្នុងឫសរុក្ខជាតិ ហើយបឺតយកជាតិជ័ររបស់រុក្ខជាតិធ្វើឲ្យដើមរុក្ខជាតិ ដុះលូតលាស់ខ្សោយ។ សត្វល្អិតនេះពិបាកក្នុងការកំចាត់ណាស់។ វិធីសាស្រ្ត ដែលមានប្រសិទ្ធភាពបំផុតគឺការដាំឆ្លាស់មុខដំណាំ។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។