Home / ព័ត៌មាន / វិធីទុកស៊ុត (ពង) ឲ្យបានយូរ

វិធីទុកស៊ុត (ពង) ឲ្យបានយូរ

បើចង់រក្សាស៊ុតឲ្យបានយូរ អស់លោកអ្នក គួរអនុវត្តនូវវិធីពីរចំណុចដូចខាងក្រោម៖

១. នៅពេលទិញស៊ុត ឬបានស៊ុតមកហើយ មិនចាំបាច់ធ្វើការលាងសំអាតទេ ពីព្រោះសារជាតិទន់ៗនៅត្រង់សម្បកស៊ុតមានរន្ធធ្លុះធ្លាយជាច្រើនកន្លែង ពីព្រោះតែមូលហេតុនេះហើយមេរោគ និងខ្យល់អាចជ្រាបចូលបានយ៉ាងងាយដែលនាំឲ្យស៊ុតឆាប់ខូចណាស់។ បើក្នុងករណីចាំបាច់ត្រូវលាងសំអាត អ្នក​គប្បីជូតឲ្យស្អាត និងស្ងួតរួចហើយប្រើប្រេងរុក្ខជាតិលាបស្តើងៗជុំវិញសំបកស៊ុតដើម្បីបិទបាំងរន្ធធ្លុះធ្លាយនោះ។ វិធីនេះអាចជួយការពារមិនឲ្យមេរោគចូលលុកលុយ ហើយអាចជួយរក្សាស៊ុតបានរយៈពេលពី ៣ទៅ៤សប្តាហ៍។

២. នៅពេលទុកដាក់ស៊ុត អស់លោកអ្នក គួរដាក់ខាងគូទស្រួចចុះក្រោម ដើម្បីជួយមិនឲ្យពពុះខ្យល់អាកាសដែលនៅផ្នែកម្ខាងទៀតរុញច្រានស៊ុតក្រហមឲ្យជាប់សំបករហូតងាយឆាប់ខូច។ ការទុកដាក់តាមវិធីនេះ នៅពេលដែលគោះស៊ុត ឬស្ងោរស៊ុត យើងនឹងបានស៊ុតក្រហមពេញគ្រាប់ជាមិនខានឡើយ៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖