Home / កសិកម្ម / កសិដ្ឋានពហុប្រយោជន៍ / សារជាតិដែក, សារជាតិកាល់ស្យូម, ចៃជញ្ជក់ស្លឹក, ដង្កូវស៊ីរូងដើម, ខ្ញុង

សារជាតិដែក, សារជាតិកាល់ស្យូម, ចៃជញ្ជក់ស្លឹក, ដង្កូវស៊ីរូងដើម, ខ្ញុង

សារជាតិដែក ជាជាតិរ៉ែមួយយ៉ាងសំខាន់ក្នុងចំណីអាហារ។ វាជួយក្នុងការបង្កើតគ្រាប់ឈាម។ បើគ្មានជាតិដែកគ្រប់គ្រាន់នៅក្នុងខ្លួន ធ្វើឲ្យមានជំងឺខ្វះឈាមក្រហម ដែលបណ្តាលឲ្យរាងកាយឡើងស្លេកស្លាំងស្រកទំងន់។ សារជាតុដែកសំបូរនៅក្នុងពពួកបន្លែស្លឹក កួរសណ្តែកខ្ចីៗ សណ្តែកដី ត្រយូងចេក ​ដើមចេក។ល។

សារជាតិកាល់ស្យូម  ក៏ជាសារធាតិរ៉ែសំខាន់មួយក្នុងចំណីអាហារផងដែរ។ សំរាប់ជួយឲ្យឆ្អឹង និងធ្មេញរបស់យើងលូតលាស់រឹងមាំ ។ ប្រភពនៃសារជាតិកាល់ស្យូមមាននៅក្នុងត្រីតូចៗ ក្តាម បង្គា បន្លែស្លឹក ពពួកដំណាំមើម (ដំឡូង…)។ល។ ​សារធាតុចិញ្ចឹមខាង​លើអាចទ្រទ្រង់រូបរាងកាយមនុស្សយើង ឲ្យរស់រានមានជីវិតបានមានកំលាំងពលំបរិបូរណ៌ ព្រមទាំងប្រាជ្ញាស្មារតី សំរាប់អនុវត្តការងារផ្សេងៗបានយ៉ាងប្រសើរ ប្រសិនជាយើងបរិភោគវាបានគ្រប់គ្រាន់។ ដូចនេះ យើងត្រូវនាំគ្នាដាំ ផលិតនិងបរិភោគបន្លែ​ ផ្លែឈើ សាច់ និងស៊ុតឲ្យបានច្រើន។

ចៃជញ្ជក់ស្លឹក (ឬក្រា ពាក្យកសិករ)  ជាសត្វល្អិតជញ្ជក់ វាបំផ្លាញស្លឹកនិងដើមរុក្ខជាតិ នៅពេលដែលវាបំផ្លាញស្លឹក និងដើម គឺរុក្ខជាតិចាប់ផ្តើមប្រែពណ៌ទៅព្រលែត ហើយរមូរ។ នៅពេលដែលសត្វចៃនេះវារស់នៅ និងបំផ្លាញរុក្ខជាតិពេញអស់ហើយ វាហើរទៅរស់ និងធ្វើសំបុក​លើរុក្ខជាតិមួយផ្សេងទៀត ដែលស្ថិតនៅក្នុងសន្តានជាមួយគ្នា។

ដង្កូវស៊ីរូងដើម  ដង្កូវស៊ីរូងដើម វាស៊ីបំផ្លាញផ្កា ផ្លែ ដើម និងឫស។ កូនទើបនឹងញាស់វាស៊ី និងលូតលាស់នៅក្នុងផ្នែកនៃរុក្ខជាតិបង្ហាញឲ្យឃើញនូវការស្រពោនរបស់រុក្ខជាតិផ្នែកខាងលើ។

ខ្ញុង (ឬក្រា ពាក្យរបស់កសិករ)  ជាប្រភេទសត្វល្អិតជញ្ជក់ គឺវាបំផ្លាញផ្នែករបស់រុក្ខជាតិ។ សត្វចៃនេះវាបញ្ចេញនូវធាតុស្អិតៗ ដែលធ្វើឲ្យទាក់ទាញដល់ស្រមោច និងធ្វើឲ្យមានផ្សិតខ្មៅនៅលើនោះផង។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។