Home / ព័ត៌មាន / តាមការស្រាវជ្រាវ គឺគ្រាប់ល្ហុងទុំ កបនឹងជំងឺ ក្រិនថ្លើម, ប្រឆាំងមហារីក, តម្រង់នោម, ប្រព័ន្ធរំលាយអាហារ, ជំងឺសន្លាក់, ជួយបំផ្លាញប៉ារ៉ាស៊ិត…

តាមការស្រាវជ្រាវ គឺគ្រាប់ល្ហុងទុំ កបនឹងជំងឺ ក្រិនថ្លើម, ប្រឆាំងមហារីក, តម្រង់នោម, ប្រព័ន្ធរំលាយអាហារ, ជំងឺសន្លាក់, ជួយបំផ្លាញប៉ារ៉ាស៊ិត…

ប្រជាពលរដ្ឋទាំងអស់គឺគ្មានអ្នកណាថាមិនស្គាល់ផ្លែល្ហុងនោះឡើយ ព្រមទាំងបានបរិភោគទៀតផង ប៉ុន្តែពួកគេស្ទើរតែទាំងអស់ កម្រ​បានដឹងពីគ្រាប់ល្ហុងទុំត្រូវជាឱសថធម្មជាតិ អាចព្យាបាលជំងឺបានច្រើនមុខនោះទេ។ តាមការសិក្សាស្រាវជ្រាវ និងបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Journal of Medicinal Food ឆ្នាំ២០០៧ និងឯកសារមួយចំនួនទៀតបានបង្ហាញថា ការបរិភោគ​គ្រាប់ល្ហុងទុំអាចជួយដល់សុខភាពមនុស្សជាច្រើន។

១. ព្យាបាលជំងឺក្រិនថ្លើម  ទទួលទានគ្រាប់ល្ហុងជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល១ទៅ២ខែ គឺវាអាចព្យាបាលជំងឺក្រិនថ្លើម ប្រឆាំងនឹងការឆ្លងមេរោគ ប្រឆាំងវីរុសនៅកម្រិតស្រាល និងវាជួយកំចាត់ជាតិពុលក្នុងថ្លើមដ៏មានប្រសិទ្ធភាព។ អាចទទួល​ទានជាគ្រាប់ស្រស់ ឬស្ងួត ឬបុក-កិនឲ្យម៉ដ្ឋក៏បាន។

២. ប្រឆាំងជំងឺមហារីក  សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីក និងដុំគីស។ ជួយ​សរីរាង្គមនុស្សតាមរយៈប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកសុដន់ មហារីកឈាម សួត និងក្រពេញប្រូស្តាត។

៣. ទប់ស្កាត់ជំងឺខ្សោយតម្រង់នោម  គ្រាប់ល្ហុងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺតម្រងនោមមានប្រសិទ្ធភាព។

៤. ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ  ក្នុងគ្រាប់ល្ហុងមានផ្ទុកសារធាតុអង់ហ្ស៊ីមម្យ៉ាង ដែលវាអាចជំនួយប្រព័ន្ធរំលាយអាហារ។ មានន័យថា វាជួយកែប្រែឲ្យប្រសើរឡើងនូវដំណើរការរំលាយអាហារ ក៏ដូចរំលាយសារជាតិប្រូតេអ៊ីន។

៥. ព្យាបាលជំងឺរលាក និងសន្លាក់  គ្រាប់ល្ហុង គឺមានប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកសន្លាក់ និងជំងឺសន្លាក់។

៦. ពន្យារកំណើត  គ្រាប់ល្ហុងត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំសម្រាប់ពន្យារកំណើតបែបធម្មជាតិ​ សំរាប់បុរស និងនារី  ដោយគ្មានការប៉ះពាល់ដល់សុខភាពឡើយ។

៧. ជួយបំផ្លាញ ប៉ារ៉ាស៊ិត  គ្រាប់ល្ហុងមានអាលកាឡាំង អាចជួយសំលាប់ ប៉ារ៉ាស៊ិត អាមីបា និងព្រូនអៀន ក្នុងពោះវៀន ហើយវាអាចបំលែងអាហារទៅជាប្រូតេអ៊ិនទៀតផង។

៨. ទប់ស្កាត់បញ្ហាពុលអាហារ  គ្រាប់ល្ហុងមានផ្ទុកអង់ស៊ីម ដែលអាចកម្ចាត់ពពួកប៉ារ៉ាស៊ីតបាន ហេតុនេះវាក៏អាចជួយទប់ស្កាត់បញ្ហាពុលអាហារបានយ៉ាងល្អផងដែរ។

៩. បង្កើនចំណង់ផ្លូវភេទ  ការទទួលទានគ្រាប់ល្ហុង អាចជួយបង្កើនចំណង់ផ្លូវភេទ ប៉ុន្តែសូមកុំទទួលទានច្រើន ពីព្រោះគ្រាប់ល្ហុងក៏អាចកាត់បន្ថយបរិមាណនៃការផលិតមេជីវិតឈ្មោលផងដែរ។

កំរិតនិងរបៀបប្រើ 

  • គ្រាប់ល្ហុងទុំមានរសជាតិល្វីងតិចៗ, មុនដំបូងលោកអ្នកអាចបរិភោគគ្រាប់ល្ហុងពី ២-៣គ្រាប់ទាំងស្រស់ ឬស្ងួតដោយទំពារ បន្ទាប់មកអាចបង្កើនតាមសភាពជាក់ស្តែង ដែលយើងអាចបរិភោគបាន។
  • ជាម្សៅ (កិនឬបុកឲ្យម៉ត់រក្សាទុកក្នុងប្រអប់បិទជិត ) មុនដំបូងប្រើ១ចុងស្លាបព្រាកាហ្វេ រួចកន្លះ ក្រោយមក១ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃដោយដាក់ក្នុង ទឹកដោះគោ  ឬលាយជាមួយទឹកឃ្មុំ ឬជាមួយ​នឹងអាហារផ្សេងៗក៏បាន៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។