Home / ការកែច្នៃកសិផល / វិធីធ្វើជ្រក់ផ្កាតាលា

វិធីធ្វើជ្រក់ផ្កាតាលា

ផ្កាតាលាជាប្រភេទផ្កាព្រៃ ដែលដុះលូតលាស់តែនៅរដូវប្រាំង។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ដងស្ទឹង ដងអូរដែលមានប្រភពទឹកហូរកាត់និងដុះច្រើននៅតំបន់ជ្រលងភ្នំ។នៅពេលនេះយើងសូមលើកយកពីវិធីធ្វើ​ជ្រក់ផ្កាតាលាមានរសជាតិឆ្ងាញ់ មកបង្ហាញជូនបងប្អូនសាកល្បងតាមដូចខាងក្រោម៖

១. គ្រឿងផ្សំ និងឧបករណ៍ប្រើ

  • ផ្កាតាលាស្រស់ចំនួន ១គីឡូក្រាម
  • អំបិល ៣ទៅ៤ស្លាបព្រាបាយ
  • ស្ករស
  • កែវសំរាប់ធ្វើជ្រក់
  • កញ្ជ្រែងសំរាប់សំដិលហាលផ្កាតាលា
  • ចានដែកនិងការធុនសំរាប់លាងសំអាត។

២. វិធីផ្សំ

  • យកផ្កាតាលាទាំងអស់ទៅដាក់លាងសំអាតឲ្យបានស្អាត
  • យកផ្កាតាលាទៅហាលសំដិលថ្ងៃឲ្យស្រពាប់ ទើបយកមកហាន់ឲ្យល្អិតតូចៗល្មម
  • ច្របល់ផ្កាតាលាជាមួយអំបិល
  • ច្រកផ្កាតាលាទៅក្នុងកែវផ្អាប់ទុករយៈពេលពីរយប់ទើបអាចបរិភោគបាន។

៣. ការថែមគ្រឿងទៅលើជ្រក់ផ្កាតាលា

មុនយកជ្រក់ផ្កាតាលាទៅបរិភោគ អ្នកអាចថែមស្ករសបន្តិច នោះកាន់តែធ្វើឲ្យជ្រក់មានរសជាតិបន្ថែមទៀត និងអាចបរិភោគបានជាមួយត្រីអាំង ពងទាចៀន ឬស្ងោរ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។