មាន់ ទា ត្រី អាចធំធាត់បានលឿនលុះត្រាតែមាន់ ទា ត្រីនោះ ស៊ីចំណីដែលមានប្រូតេ អ៊ីនច្រើន។ សត្វជន្លេន គឺជាសត្វមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ហើយមាន់ ទា ត្រី ចូលចិត្តស៊ីទៀតផង។ ដូច្នេះអ្នកចិញ្ចឹមមាន់ ទា ត្រី គួរចិញ្ចឹមជន្លេនសំរាប់ឲ្យសត្វទាំងនោះ ស៊ី។ ខាងក្រោមនេះគឺជាការណែនាំឲ្យបងប្អូនចេះចិញ្ចឹមជន្លេនក្រហម។
