Home / កសិកម្ម / កូនខ្មែរអាចដំឡើងដ្រូនបាន សំរាប់បំរើវិស័យកសិកម្ម

កូនខ្មែរអាចដំឡើងដ្រូនបាន សំរាប់បំរើវិស័យកសិកម្ម

តាមហ្វេសប៊ុកឈ្មោះ Bring ME UP បានឲ្យដឹងថា លោក ហេង សុភក្តិ អាចដំឡើងដ្រូន (ឧបករណ៍ធុនតូចមានកង្ហារច្រើន​៤-៦…ហោះហើរបានតាមប្រព័ន្ធបញ្ញា) ឲ្យដំណើរការបាន១០០% សំរាប់យកទៅប្រើ​ប្រាស់ក្នុងវិស័យកសិកម្ម។

គុណសម្បត្តិទាំង៩របស់ដ្រូន

១-ចំណេញថ្នាំ (ប្រើថ្នាំតែ៨០%)

២-ចំណេញពេល (១ហិចតា ប្រើពេលតែ១០នាទី)

៣-ចំណេញទឹក (១ហិចតា ប្រើទឹកតែ២០លីត្រ)

៤-អត់ខូចដំណាំ (មិនចូលលុកបាញ់ក្នុងស្រូវ ពោត ដំឡូង…)

៥-អត់ខូចសុខភាព (ទាំងម្ចាស់ និងកម្មករ នៅឆ្ងាយពីថ្នាំ)

៦-អត់ខូចបរិស្ថាន (មិនប៉ះពាល់ស្រែចម្ការ និងអ្នកជិតខាង)

៧-បាញ់សព្វល្អ (ប្រព័ន្ធក្បាលបាញ់អេឡិចត្រូស្តាទិច, ប្រើផែនទីសំរាប់បាញ់)

៨-ស្មោះត្រង់ មិនចេះខ្ជិល មិនចោលថ្នាំ មិនបាញ់រំលងចោលដី)

៩-ស្រួលដឹកជញ្ជូន (ទំងន់តែ១៥គីឡូក្រាម អាចដឹកដោយម៉ូតូ)។

ដ្រូនបញ្ចប់ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ តម្លៃដ្រូនមានចាប់ពី ៦.០០០ ដល់ ២០.០០០ដុល្លារ។

ទូរស័ព្ទទាក់ទង ០១២ ៧៧៨៨ ៥៦ / ០៦៧ ៧៧៨៨ ៥៦ / ០៦៩ ៧៧៨៨ ៥៦

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។