Home / កសិកម្ម / ដីណឺត, ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ, ប៊ីយ៉ូម៉ាស, ពូជប្រពៃណី, ហ្វីតូប្លង់តុង

ដីណឺត, ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ, ប៊ីយ៉ូម៉ាស, ពូជប្រពៃណី, ហ្វីតូប្លង់តុង

ដីណឺត  ជាដីល្អសមស្រប គ្មានជាតិជូរឬប្រៃ ដីប្រភេទនេះអាចដាំដំណាំបានគ្រប់ប្រភេទ ដែលមិនចាំបាច់ធ្វើការប្រែ ឬបន្សាបអ្វីឡើយ។ ដំណាំដុះលូតលាស់ល្អ និងបានទិន្នផលខ្ពស់។

ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ  គឺជាផលិតកម្មដំណាំស្រូវ ដែលផ្គុំចូលគ្នានូវបច្ចេកទេសសាមញ្ញៗធ្វើឲ្យស្រូវដុះលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់ដូចជា ការជ្រើសរើសពូជ ការរៀបចំដី ការដកស្ទូង ការបញ្ចេញបញ្ចូលទឹក ការថែទាំ (បោចស្មៅ ដាក់ជី) និងទាមទារការយកចិត្តទុកដាក់ខ្ពស់។

ប៊ីយ៉ូម៉ាស  ជាសារធាតុសរីរាង្គមានជីវិតមានដូចជា រុក្ខជាតិ និងសត្វ។ រុក្ខជាតិទាំងមូលរួមទាំងស្លឹក មែក ដើម ។ល។ ហៅថា ប៊ីយ៉ូម៉ាសរុក្ខជាតិ និងសត្វទាំងមូលហៅថា ប៊ីយ៉ូម៉ាសសត្វ។

ពូជប្រពៃណី  ជាពូជក្នុងស្រុក ដែលអាចរស់ និងលូតលាស់បាន ធន់នឹងទឹកដី ធាតុអាកាសនៃប្រទេសយើង ពុំសូវមានការរាត ត្បាតពីសំណាក់សត្វល្អិតឬជំងឺច្រើនដូចជាពូជដែលនាំចូលមកពីបរទេសទេ។ បើនិយាយពីពូជស្រូវវិញ ពូជប្រពៃណីផ្តល់នូវគុណភាពអង្ករឈ្ងុយឆ្ងាញ់ជាងពូជទំនើប (អ៊ីអ៊ែរ)។ដោយសារលក្ខណៈសម្បត្តិបែបនេះហើយ យើងត្រូវប្រមូលនិងរក្សាទុកពូជប្រពៃណីឲ្យបានគង់វង្ស។

ហ្វីតូប្លង់តុង  ជារុក្ខជាតិតូចល្អិត ដែលមើលមិនឃើញដោយភ្នែកទទេនោះទេ វាមាននៅក្នុបទឹកបឹង ត្រពាំង​។ល។ វាជាចំណីធម្មជាតិសំខាន់របស់ត្រី។ កាលណាត្រីបានស៊ីចំណីធម្មជាតិនេះ (ហ្វីតូប្លង់តុង) ធ្វើឲ្យវាលូត​លាស់​យ៉ាងឆាប់រហ័ស។

ប្រភព ទស្សនាវដ្តីកសិករ

សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ដំណាំស្រកានាគ

  ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។