Home / កសិកម្ម / បទពិសោធន៍ធ្វើជីកំប៉ុស្តទឹករបស់កសិករ ម៉ែន ជ័យ

បទពិសោធន៍ធ្វើជីកំប៉ុស្តទឹករបស់កសិករ ម៉ែន ជ័យ

លោកពូ មែន ជ័យ ជាកសិកររស់នៅភូមិព្រៃតាឡើ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានបទពិសោធន៍ល្អក្នុងការធ្វើជីកំប៉ុស្តទឹកស្រោចលើដំណាំគូឆាយស្លឹក។​ ក្រោយពីបានប្រើជីទឹកនេះមក ធ្វើឲ្យគូឆាយដុះលូតលាស់ល្អគួរឲ្យចាប់អារម្មណ៍។ ចំពោះបច្ចេកទេសនៃការធ្វើជីទឹកនេះ បង្ហាញជូនដូចខាងក្រោម។

ធាតុផ្សំ  ជីកំប៉ុស្តទឹករបស់គាត់ផ្សំឡើងពីស្លឹកអង្គាដី១០គីឡូក្រាម​ ស្លឹកនិងដើមសណ្តែកកួរ១០គីឡូ​ក្រាម ទន្ទ្រានខែត្រ១០ គីឡូក្រាម លាមកគោស្រស់២បង្គី ទឹក៨អំរែក (១៦០លីត្រ)។

របៀបផ្សំ​​

  • យកស្លឹកអង្គាដី សណ្តែកកួរ ទន្ទ្រានខែត្រ ចិញ្ច្រាំឲ្យល្អិត ហើយច្របល់ជាមួយលាមកគោបញ្ចូលគ្នាឲ្យ​សព្វ
  • យកធាតុទាំងអស់ខាងលើ ដាក់ចូលពាងរួចចាក់ទឹកចូលក្នុងពាង
  • យកគំរបពាងគ្របពីលើឲ្យជិត។

ការថែទាំនៅពេលផ្អាប់  ក្រោយពីផ្សំរួច គាត់រក្សាទុកក្រោមម្លប់ឈើ រហូតដល់រយៈពេល១៥ថ្ងៃ ទើបអាចយកវាទៅប្រើប្រាស់ស្រោចទៅលើដំណាំបាន។ ក្នុងរយៈពេលរក្សាទុក មិនត្រូវកូរធាតុផ្សំទេ គឺគ្រាន់តែបង្ហើបគំរបមួយថ្ងៃម្តង (បង្ហើបមួយភ្លែតៗ) បានហើយ។

ការប្រើប្រាស់  ក្នុងការប្រើប្រាស់  គាត់បានយកទឹកថ្នាំ១លីត្រ លាយជាមួយទឹកធម្មតា៤លីត្រ។ ស្រោចរយៈពេល២ថ្ងៃម្តង ដោយប្រើធុងផ្កាឈូក។ ក្រោយពីស្រោចទឹកជីរួច គាត់ស្រោចទឹកធម្មតាដើម្បីលាងបណ្តូលមួយសារទៀត។ធ្វើដូចនេះដើម្បីកុំឲ្យដំណាំរលួយបណ្តូល។ទឹកនេះអាចប្រើលើដំណាំយកស្លឹកបានគ្រប់ប្រភេទ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគន៍សម្បូសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។