Home / កសិកម្ម / កសិដ្ឋានពហុប្រយោជន៍ / ការបន្សុទ្ធពូជ, ការដាំដំណាំតាមគោលការណ៍ធម្មជាតិ, ដីមានទំរង់ល្អ, ដីអាល់កាឡាំង ឬដីបាស, ដីអាស៊ីត

ការបន្សុទ្ធពូជ, ការដាំដំណាំតាមគោលការណ៍ធម្មជាតិ, ដីមានទំរង់ល្អ, ដីអាល់កាឡាំង ឬដីបាស, ដីអាស៊ីត

ការបន្សុទ្ធពូជ  គឺការធ្វើពូជឲ្យសុទ្ធល្អ (ដោយមិនធ្វើឲ្យមានការឆ្លងលំអងពីពូជដទៃចូល) ពូជសុទ្ធធ្វើឲ្យទិន្ន​ផល​បានខ្ពស់ ធន់នឹងការបំផ្លាញពីសំណាក់ជំងឺ និងសត្វល្អិត។

ការដាំដំណាំតាមគោលការណ៍ធម្មជាតិ  ក្នុងន័យនេះ មិនមែនមានន័យថា ដាំតាមយថាផលនោះទេ គឺដាំដើម្បីបង្កើនទិន្នផល តែអនុវត្តតាមគោលការណ៍ធម្មជាតិដោយមិនប្រើ ជាតិគីមី។ ដូចជាការប្រើប្រាស់ពូជធន់ (ពូជក្នុងស្រុក) ការដាំដុះដោយគោរពតាមរដូវកាល ការពារដំណាំដោយប្រើវិធានការដាំដុះ (ការរៀបចំដី ការដាំ ចំរុះ ដាំបង្វិល ដាំបណ្តាក់ និងការប្រើថ្នាំផ្សំពី រុក្ខជាតិ)។ល។

ដីមានទំរង់ល្អ  មានន័យថា ដីដែលមានសំណើមផុសល្អសំបូរទៅដោយអតិសុខុមប្រាណ សំបូរជន្លេន ជីជាតិ​អាចរក្សានិងផ្តល់ជីវជាតិទឹក និងខ្យល់ទៅឲ្យរុក្ខជាតិ និងបង្កលក្ខខណ្ឌល្អឲ្យរុក្ខជាតិលូតលាស់។ ចំពោះកសិករ​គាត់​កត់​សំគាល់ថា ដីមានជីជាតិជាដីដែលមានសម្បុរខ្មៅ។

ដីអាល់កាឡាំង ឬដីបាស  ជាប្រភេទជីដែលមានជាតិប្រៃដូចជាក្បុង ដីប្រភេទនេះដំណាំ​មិនសូវដុះ​លូត​លាស់​ល្អ​ទេ។ បើចង់បន្សាបជាតិប្រៃនេះ គេប្រើសារធាតុសរីរាង្គដូចជាជីកំប៉ុស្ត។ល។

ដីអាស៊ីត  មានន័យថាដីដែលមានជាតិជូរ ដីប្រភេទនេះរុក្ខជាតិភាគច្រើនក៏មិនសូវលូតលាស់ល្អដែរ ដើម្បី​បន្សាប​ជាតិ​ជូរ​នេះ គេប្រើកំបោរ។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តគ្រប់គ្រងស្ពៃក្ដោបក្រោយពេលប្រមូលផល   

មានប្រជាកសិករមួយចំនួនមិនទាន់បានដឹងច្បាស់នៅឡើយអំពីការប្រមូលផល និងទុកដាក់ស្ពៃក្តោបឲ្យមានអនាម័យ ព្រមទាំងនាធានូវគុណភាពបានយូរ។ នៅពេលនេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអំពីចំណុចទាំងនេះដូចខាងក្រោម។