Home / ការកែច្នៃកសិផល / ការធ្វើជ្រក់ចេកជ្វា

ការធ្វើជ្រក់ចេកជ្វា

អ្នកមីង នង ស្រ៊ីន ជាកសិករសម្របសម្រួលផ្នែកកសិកម្មក្នុងគំរោងបក្សីភ្នំរីករាយ ភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់មានបទពិសោធន៍ធ្វើជ្រក់ចេកជ្វាឆ្ងាញ់​ ដែលបទពិសោធន៍នេះគាត់ចេះតៗគ្នាពីអ្នកជិតខាង ហើយនៅពេលនេះយើងសូមលើកយកមកបង្ហាញជូនដូចខាងក្រោម៖

១. គ្រឿងផ្សំ

  • ចេកជ្វាខ្ចី ៣ស្និត
  • ទឹកខ្មេះត្នោត ១លីត្រកន្លះ
  • អំបិល ២ ស្លាបព្រាបាយ
  • ខ្ទឹមក្រហម១ខាំ ខ្ញី១ខាំ
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ។

២. របៀបធ្វើ

  • ចិតសំបកចេកឲ្យស្អាត រួចហាន់ជាចំណិតស្តើងៗ (ចិតមិនឲ្យដាច់ពីគ្នា)
  • លាយទឹកខ្មេះទឹកត្នោត១លីត្រ, អំបិល១ស្លាបព្រាបាយ លាយចូលគ្នា រួចយកចេកដែលហាន់ហើយនោះច្របាច់ជាមួយល្បាយទឹកនេះឲ្យសព្វដល់ទន់។ បន្ទាប់មកចាក់ទឹកខ្មេះចេញ រួចលាងទឹកឲ្យស្អាតដើម្បីឲ្យអស់ជាតិជ័រ ដើម្បីបំបាត់ភាពល្វីង។
  • បន្ទាប់មកលាយធាតុផ្សំខាងលើ ហើយកូរឲ្យសព្វរួចភ្លក់រសជាតិជូរអែម។ ជាចុងក្រោយយកចេកដែលលាងទឹកស្អាតដាក់ក្នុងចានដែក។ បន្ទាប់មកចាក់ទឹកគ្រឿងផ្សំដែលលាយរួចនោះចូល ហើយច្របល់ឲ្យចូលគ្រឿង រួចរក្សាទុក១យប់ ទើបអាចបរិភោគបានហើយមានរសជាតិឆ្ងាញ់។

កំណត់សំគាល់ យើងអាចសាកល្បងធ្វើដោយមិនបាច់ប្រើប៊ីចេងបានដូចគ្នាដែរ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើទឹកខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើទឹកខ្ញី)

មានបងប្អូនជាច្រើនក្នុងមួយថ្ងៃៗ គឺបានខិតខំគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃផលិតផលផងដែរ។ នៅ​ពេលនេះ​ សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើទឹកខ្ញី មានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើទឹកខ្ញីនេះ។