Home / កសិកម្ម / ការជ្រើសរើសដំណាំសមស្របបានល្អ

ការជ្រើសរើសដំណាំសមស្របបានល្អ

នៅកម្ពុជាយើងមានដំណាំច្រើនប្រភេទណាស់ ដែលយើងអាចដាំបានប៉ុន្តែការសម្រេចចិត្តត្រូវដាំដំណាំអ្វីមួយអាស្រ័យលើកត្តាជាច្រើន។ ចំពោះកសិករដែលមានសួនល្អ គេតែងតែគិតគូរណាស់ក្នុងការជ្រើសរើសដំណាំ។ ជាទូទៅគេជ្រើសរើសដំណាំដោយមានលក្ខណៈពិសេសដូចខាងក្រោមនេះ៖

  • សមស្របទៅតាមរដូវកាល ឧទាហរណ៍ រដូវប្រាំង គេដាំដំណាំដែលធន់នឹងភាពរាំងស្ងួត និង រដូវ​​វស្សា គេដាំដំណាំដែលធន់នឹងភាពជាំទឹក
  • សមស្របទៅតាមជីជាតិដីរបស់សួន និងទីតាំងរបស់សួន ឧទាហរណ៍ ប្រសិនបើដីមិនសូវមានជីជាតិ គេជ្រើសរើសដំណាំ​ណាដែលមិនសូវត្រូវការជីជាតិច្រើន
  • សមស្របទៅតាម​តម្រូវការរបស់គ្រួសារ ជាពិសេសដំណាំដែលផ្តល់នូវសារធាតុចិញ្ចឹមច្រើន
  • ភាពងាយស្រួលក្នុងការផលិត និងទុកដាក់ពូជ
  • ដំណាំដែលអាចឲ្យផលបានគ្រប់រដូវ។

ខាងក្រោមនេះជាដំណាំសំខាន់មួយចំនួន ដែលគេគួរជ្រើសរើសដាំសម្រាប់សួនគ្រួសារ៖

– ស្លឹកបាស                 – ត្រប់គ្រប់ប្រភេទ            – ក្រូចឆ្មារ​

– ផ្ទី                            – ម្ទេស                              – ចេក

– ត្រកួន                     – ពពាយស្បែក                  – ល្ហុង

– ជ្រលង់                     – សណ្ដែកកួរ                     – ឃ្លោក

– ស្លឹកគ្រៃ                    – ម្រះ                               – ដំឡូងជ្វា

– ជីគ្រប់ប្រភេទ          – ននោង                          – ដំឡូងមី

– ខ្ញី                            – ខ្ជាយ                              – ត្រឡាច

– ត្រាវ                        – រំដេង                              – ល្ពៅ

– ដំឡូងដៃខ្លា             – ល្មៀត                             – ត្រសក់

ទន្ទឹមនឹងនេះ គេក៏ដាំរុក្ខជាតិឈើមួយចំនួនទៀតដែរដូចជា រលោះ ម្រុំ ស្ដៅ កន្ធំធេត អង្គាដី ។ល។ ដែលគេអាចយកមកប្រើជាបន្លែបានដែរ។ ចំពោះរុក្ខជាតិមួយចំនួនដូចជា កន្ធំធេត រលោះ អង្គាដី វាទាមទារ ឲ្យមានការកាប់មែកឲ្យបានទៀងទាត់ ដើម្បីគេអាចបេះស្លឹកធ្វើជាបន្លែបានញឹកញាប់។

រូបភាពដំណាំបន្លែសំខាន់ៗមួយចំនួនសម្រាប់ការដាំដុះនៅក្នុងសួនគ្រួសារ

ការអនុវត្តនូវប្រព័ន្ធចំរុះ (ដាំដំណាំជាច្រើនមុខនៅលើដីសួន) ផ្តល់ផលប្រយោជន៍ការការពារដំណាំ ពីព្រោះវានាំមកនូវភាពចម្រុះនៃសត្វរស់នៅក្នុងសួន និងតុល្យភាពរវាងសត្វមានប្រយោជន៍ និងសត្វដែលបំផ្លាញដំណាំ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។