Home / កសិកម្ម / ការកាត់ស្មៅប្រសើរជាងការបាញ់ថ្នាំពុលសម្លាប់ស្មៅ

ការកាត់ស្មៅប្រសើរជាងការបាញ់ថ្នាំពុលសម្លាប់ស្មៅ

 

នាពេលបច្ចុប្បន្ន កសិករអ្នកធ្វើចម្ការ និយមបាញ់ថ្នាំពុលសម្លាប់ស្មៅ ដោយគាត់យល់ថាចំណេញដល់ពេលវេលា និងមិនសូវត្រូវការកម្លាំងពលកម្មច្រើន។ តែការបាញ់ថ្នាំពុលសម្លាប់ស្មៅ វានាំមកនូវបញ្ហាជាច្រើនដល់មនុស្ស និងបរិស្ថាន។

១. វាពុលដល់មនុស្ស

២. វាសម្លាប់ ឬ រំខានដល់សត្វមានប្រយោជន៍ផ្សេងៗទៀត ជាពិសេសសត្វឃ្មុំដែលមានតួនាទីសំខាន់  ពាំលម្អងជួយឱ្យដំណាំមានផ្លែ

៣. វាប៉ះពាល់ដល់សុខភាពរបស់ដំណាំយកផល

៤. កាកសំណល់ថ្នាំហូរចូលក្នុងប្រព័ន្ធទឹកដែលនាំមកនូវការបំពុលដោយប្រយោល(ទឹក/ត្រី)។

យើងយល់ថាកសិករគួរឈប់ប្រើប្រាស់ថ្នាំពុលបាញ់ស្មៅ ដោយងាកមកប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅវិញ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដូចជា

១. ស្មៅដែលកាត់ហើយ ប្រើជាគម្របដី និងប្រើជាជីធម្មជាតិ។ នៅពេលស្មៅរលួយវាក្លាយជាជីធម្មជាតិដ៏ល្អ។ មួយណាទៀត វាជួយរក្សាដីឱ្យមានសំណើមបានយូរ និងការពារកុំឱ្យមានការហូរច្រោះ

២. មិនមានការបន្សល់ជាតិពុលក្នុងបរិស្ថាន ដែលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងដំណាំ

៣. ដំណាំមានសុខភាពលញអ ផលដំណាំមានសុវត្ថិភាពដល់អ្នកបរិភោគ និងទីផ្សារល្អ។

សូមបញ្ជាក់ផងដែរថា ទីផ្សារអន្តរជាតិបច្ចុប្បន្ននេះបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ទៅលើបរិមាណជាតិពុលដែលអនុញ្ញាតឱ្យសល់មានក្នុងដំណាំ ជាពិសេសថ្នាំពុលសម្លាប់ស្មៅនេះតែម្តង។

ហេតុនេះសូមកសិករខ្មែរ ជាពិសេសអ្នកធ្វើចម្ការសូមនាំគា្នបញ្ឈប់ការប្រើថ្នាំពុលសម្លាប់ស្មៅ ដើម្បីផលប្រយោជន៍ សុខភាព បរិស្ថាន និងចំណូល។ មួយណាទៀតថ្នាំពុលដែលកសិករកំពុងនិយមបាញ់ ជាថ្នាំដែលប្រទេសជាច្រើននៅលើពិភពលោកចាប់ផ្តើមហាមជាបណ្តើរៗហើយ។ ឧទាហរណ៍៖ រដ្ឋាភិបាលវៀតណាម ចាប់ផ្តើមហាមការប្រើប្រាស់ថ្នាំ ដែលមានសារធាតុគីមី ២.៤.D និង Paraquat ដោយគេរកឃើញថា វាអាចនាំឱ្យមានជម្ងឺមហារីក ជំងឺភ្នែក និងប្រព័ន្ធការពាររាង្គកាយ មនុស្សចុះខ្សោយ។

«សហគមន៍សម្បូរសប្បាយជាសហគមន៍ដែលគ្មានប្រើប្រាស់ថ្នាំសម្លាប់ស្មៅ»

ដោយបណ្ឌិត យ៉ង សាំង កុមារ

 

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

របៀបធ្វើបង្អែមពងមាន់

បង្អែមមានជាច្រើនមុខ ក្នុងនោះមានបង្អែមរបស់បរទេស និងបង្អែមរបស់ខ្មែរ។ គេហទំព័រសហគមន៍សម្បូរសប្បាយ ក៏បានផ្សព្វផ្សាយនូវវិធីធ្វើបង្អែមមួយចំនួនមកហើយ ៗនៅពេលនេះយើងសូមបង្ហាញអំពីរបៀបធ្វើបង្អែមពង​មាន់ ជូនបងប្អូនដូចខាងក្រោម។