Home / កសិកម្ម / ការគ្រប់គ្រង និងថែរក្សាកូនដំណាំ

ការគ្រប់គ្រង និងថែរក្សាកូនដំណាំ

ការដាំដំណាំមានច្រើនរបៀប ដូចជាការដាំដោយគ្រាប់ផ្ទាល់ ការដាំដោយប្រើមែក​ ទង ដើម និងមើម និងការដាំដោយបណ្តុះគ្រាប់​ហើយបានដកកូនទៅដាំឬទៅស្ទូង ។ ដំណាំបន្លែជាច្រើនប្រភេទ ត្រូវបានគេអនុវត្តការដាំរបៀបបណ្តុះកូនជាមុនសិនមុនដាំ ដោយគេយល់ថាវាអាចមានលក្ខណៈប្រសើរជាងការដាំដោយគ្រាប់​ផ្ទាល់ (ឧទាហរណ៍ ​ម្ទេស ​ត្រប់ ប៉េងប៉ោះ)។

ក្នុងករណីគេបណ្តុះគ្រាប់ ហើយបានដកកូនយកទៅដាំ​គោលបំណងសំខាន់ៗ គឺគេចង់បានកូនដំណាំដែលមានសុខភាពល្អ​ កម្លាំងខ្លាំងយកទៅដាំ ហើយលៃយ៉ាងណាបន្ទាប់ពីដាំហើយ​កូនដំណាំនោះអាចមានលទ្ធភាពលូតលាស់បានល្អភ្លាម។

គំនិតសំខាន់ៗ ដែលយើងអាចជ្រើសរើសសំរាប់យកទៅអនុវត្តមាន៖

  • យកតែគ្រាប់ថ្លោសពេញល្អទៅសាប
  • សាបស្តើងល្មមដើម្បីឲ្យកូនដំណាំអាចរីកមាឌបានល្អ
  • នៅពេលសាបកុំឲ្យគ្រាប់កប់ជ្រៅពេក (ជំរៅនៃការកប់អាស្រ័យលើទំហំរបស់គ្រាប់)
  • ប្រើជីកំប៉ុស្តរោយលើផ្ទៃខាងលើរបស់ថ្នាលមុននឹងសាប
  • ថែរក្សាថ្នាលឲ្យបានល្អ ជាពិសេសការពារកុំឲ្យមានទឹកដក់ជាំខ្លាំង ឬរាំងស្ងួតខ្លាំង ​ក៏ដូចជាទទួលបំផ្លាញពីសត្វល្អិត និងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វផ្សេងៗទៀត
  • ដកតែដើមថ្លោស​ទៅដាំ
  • ពេលដក ការពារកុំឲ្យមានការប៉ះពាល់ខ្លាំងដល់ឫស​ដោយដកថ្នមៗ​ ហើយមានដោយដីជាប់ទៅជាមួយខ្លះៗ និងការពារកុំឲ្យឫសកូនដំណាំប៉ះពន្លឺថ្ងៃខ្លាំងពេលដកទៅដាំ
  • ដកកូនភ្លាមយកទៅដាំ ឬស្ទូងភ្លាមកុំទុកយូរចាំឲ្យស្រពោនអន់ដើម
  • ដាំដោយថ្នមៗហើយកុំកប់ឫសកូនដំណាំជ្រៅពេក
  • យកល្អដាំនៅពេលល្ងាច ដើម្បីកុំឲ្យដំណាំរងនូវពន្លឺថ្ងៃខ្លាំងពេក
  • ដាំហើយយកល្អគ្របគល់ដើម្បីរក្សាសំណើមឲ្យបានល្អ
  • ក្នុងរយៈពេល ២-៣ថ្ងៃដំបូង គួរគ្របកូនដំណាំតាមរយៈប្រើស្លឹកដូង ​ឬសំភារៈស្រដៀងនេះ។ ការគ្របនេះធ្វើនៅពេលថ្ងៃ​ ជាពិសេសថ្ងៃត្រង់ និងថ្ងៃរសៀលក៏ដូចជាពេលដែលយើងបារម្ភថាអាចមានភ្លៀងធ្លាក់ខ្លាំង

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។