Home / កសិកម្ម / ដំណាំពហុប្រយោជន៍, ការដាំចំរុះ, ជីកំប៉ុស្ត, មមោក, មីក្រូសរីរាង្គ (មីក្រូសារពាង្គកាយ)

ដំណាំពហុប្រយោជន៍, ការដាំចំរុះ, ជីកំប៉ុស្ត, មមោក, មីក្រូសរីរាង្គ (មីក្រូសារពាង្គកាយ)

ដំណាំពហុប្រយោជន៍  ជាដំណាំដែលផ្តល់ផលប្រយោជន៍ច្រើនមុខដូចជា ទប់ស្កាត់ការហូរច្រោះដី របាំងទប់ខ្យល់ការពារដំណាំពីខ្យល់ខ្លាំង ជារបងរស់ ស្លឹកធ្វើជាចំណីសត្ វធ្វើជាជីស្រស់ ឬដាំដំណាំលាយចំរុះជាមួយដំណាំយកផលដទៃទៀត ធ្វើអុសដុត។ល។ ឧ. ដូចជា កន្ធំថេត អង្គាដី ម្រុំ។ល។ ដំណាំទាំងនេះគេដាំនៅតាមព្រំប្រទល់ដី។

ការដាំចំរុះ  គឺជាប្រព័ន្ធដាំដុះយ៉ាងល្អ ដែលផ្តល់ផលប្រយោជន៍ច្រើនយ៉ាងដល់យើងដូចរៀបរាប់ខាងក្រោម៖

  • ការពារដីពីការហូរច្រោះ និងបង្កើនជីជាតិដល់ដី
  • ជួយការពារផលដំណាំឲ្យផុតពីការខាតបង់ទាំងស្រុង ព្រោះសត្វល្អិត ស្មៅ និងជំងឺភាគច្រើន ច្រើនរាតត្បាតលើដំណាំតែ​មួយប្រភេទប៉ុណ្ណោះ
  • ជួយផ្គត់ផ្គង់ដល់គ្រួសារនូវម្ហូបអាហារច្រើនមុខ
  • ប្រើអស់លទ្ធភាពនូវពន្លឺថ្ងៃ និងចំណីអាហាររបស់រុក្ខជាតិ។

ជីកំប៉ុស្ត  ពាក្យកំប៉ុស្ត មានប្រភពដើមមកពីភាសាឡាតាំង បើបកជាភាសាខ្មែរមានន័យថា ការផ្សំផ្នែកផ្សេងៗចូលគ្នា «អំពុក» ដូចនេះជីកំប៉ុស្តមានន័យថា ជាជីដែលផ្សំឡើងដោយផ្នែកផ្សេងៗដូចជា ស្លឹកឈើ ស្មៅ ចំបើង លាមកសត្វ កាកសំណល់រុក្ខជាតិ និងសត្វ ហើយដែលគេទុកឲ្យពុករលួយ ឬកាច់សិនមុនយកមកប្រើ។ ប្រសិនបើយើងយកជីទាំងស្រស់ទៅប្រើ ដោយមិនបានទុកឲ្យពុកជាមុនសិន នោះវាបណ្តាលឲ្យដំណាំលូតលាស់មិនបានល្អ ឬជួនកាលដំណាំយើងរលួយងាប់។ នេះដោយសារពេលកប់ចូលក្នុងដីជីដែលនៅស្រស់ចាប់ផ្តើមពុកដោយបញ្ចេញនូវកំដៅនិងឧស្ម័នពុលផ្សេងៗដែលរំខានដល់ការលូតលាស់របស់ឫសដំណាំ។

មមោក  តាមភាសាបច្ចេកទេស ពាក្យមមោកនេះមានន័យថា កាកសំណល់រុក្ខជាតិ (ឧ.ស្លឹកឈើ) និងសត្វដែលពុករលួយនៅស្រទាប់ដីខាងលើ។ កន្លែងដែលដីមានជីជាតិជាពិសេសក្នុងព្រៃធម្មជាតិ យើងតែងតែសង្កេតឃើញមានស្រទាប់ខ្មៅៗ ដែលផុសហើយមានក្លិនល្អ។ ដីដែលគ្មានមមោកជាដីដែលគ្មានជីជាតិ ឬមានជីជាតិទាបបំផុត។ ដើម្បីស្តារឡើងវិញនូវជាតិមមោក គេអាចប្រើជីកំប៉ុស្តដោយលាយវាជាមួយដីស្រទាប់លើរបស់ចម្ការ ឬស្រែ។

មីក្រូសរីរាង្គ ឬមីក្រូសារពាង្គកាយ  ពាក្យនេះបើបកប្រែមកជាពាក្យសាមញ្ញវិញ គឺមានន័យថា សត្វល្អិត ដែលមិនអាចមើលនឹងភ្នែកឃើញឡើយ។ បើចង់មើលវាឃើញ គឺយើងត្រូវការកែវពង្រីក។ មីក្រូសរីរាង្គមួយចំនួនតូចប៉ុណ្ណោះ ដែលនាំបញ្ហាមកដល់ដំណាំយើង។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

គម្រោងសម្បូរនាគ(ទី២)

សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។ គោលបំណង ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋាន​មួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖ ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។ ទទួល​បានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។ ចូលរួមលើកស្ទួយវិស័យកសិកម្ម …