Home / ចំណេះដឹងទូទៅ / តើធ្វើយ៉ាងណាទើបដឹងថាទឹកឃ្មុំសុទ្ធ ឬក្លាយក្លាយ?

តើធ្វើយ៉ាងណាទើបដឹងថាទឹកឃ្មុំសុទ្ធ ឬក្លាយក្លាយ?

ទឹកឃ្មុំគឺជាឱសថដ៏ពិសេសសម្រាប់ព្យាបាលជំងឺផ្សេងៗ ដែលមនុស្សស្គាល់រាប់ពាន់លានឆ្នាំមកហើយ ប៉ុន្តែក្នុងនោះអ្នកប្រើប្រាស់ក៏ពិបាកផងដែរក្នុងការសម្គាល់ថា តើទឹកឃ្មុំបែបណាសុទ្ធ និងទឹកឃ្មុំបែបណាក្លែងក្លាយ ក៏ព្រោះតែមានអ្នករកស៊ីមួយចំនួនបានដើរប្រាសចាកក្រមសីលធម៌ និងមិនគិតពីផលប៉ះពាល់ ដោយធ្វើយ៉ាងណាឱ្យតែខ្លួនបានចំណេញនៅលើមុខជំនួនរកស៊ីរបស់ខ្លួន។ ពេលនេះសម្បូរសប្បាយសូមណែនាំខ្លះៗ ពីរបៀបមើលទឹកឃ្មុំសុទ្ធ ឬក្លែងក្លាយ៖

១. ជាតិហ្គាស. លោកអ្នកអាចសម្គាល់បានតាមរយៈជាតិហ្គាសនៅក្នុងដប។ នៅពេលលោកអ្នកបើកគម្របដបដែលដាក់ទឹកឃ្មុំនោះឡើង ដបនោះមានជាតិហ្គាសខ្លាំង នោះបញ្ជាក់ថាទឹកឃ្មុំនៅមានជាតិទឹកច្រើន ដែលធ្វើឱ្យទឹកឃ្មុំមិនសូវមានគុណភាព។
២. ដាក់ទឹកឃ្មុំនៅលើក្រដាសស. លោកអ្នកអាចសម្គាល់បានតាមរយៈចាក់ទឹកឃ្មុំទៅលើក្រដាសស ដូចជាក្រដាសពុម្ព ឬក្រដាសរ៉ាមស ប្រសិនបើទឹកឃ្មុំសុទ្ធ វានឹងមិនជ្រាបតាមក្រដាសនោះឡើយ គឺវាហូររមៀលនៅលើតែក្រដាស គឺមិនជ្រាបសើមក្រដាសនោះទេ។ ផ្ទុយទៅវិញ បើទឹកឃ្មុំនោះមានជាតិទឹកច្រើន ឬមិនសុទ្ធទេនោះ វានឹងធ្វើឱ្យក្រាសនោះជ្រាបទឹកសើមមកខាងក្រោម និងធ្វើឲ្យក្រដាសរហែក។


៣. ចាក់ទឹកឃ្មុំចូលក្នុងទឹកស. លោកអ្នកអាចចាក់ទឹកឃ្មុំចូលទៅក្នុងកែវទឹកស ប្រសិនបើទឹកឃ្មុំនោះសុទ្ធ គឺវានឹងធ្លាក់ទៅ​បាតកែវ មិនអណ្តែតលើទឹក និងក្ររលាយ។


ការរៀបរាប់ខាងលើនេះ គឺជាវិធីសាស្ត្រងាយៗក្នុងការសម្គាល់ទឹកឃ្មុំសុទ្ធ ឬក្លែក្លាយ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។