Home / ព័ត៌មាន / ក្រុមហ៊ុន៤, ទឹកប្រាក់ជិត ៦០លានដុល្លារ បង្កើតរោងចក្រក្នុងទីតាំងខុសគ្នានៅកម្ពុជា

ក្រុមហ៊ុន៤, ទឹកប្រាក់ជិត ៦០លានដុល្លារ បង្កើតរោងចក្រក្នុងទីតាំងខុសគ្នានៅកម្ពុជា

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុនចំនួន៤ ក្រោយស្នើសុំវិនិយោគក្នុងទុនសរុប ៥៩,១៥លានដុល្លារនិងអាចបង្កើតការងារចំនួ​នសរុប ៣.៤៥៨កន្លែង។ គម្រោងទាំងនោះរួមមាន៖

១-គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្ម របស់ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៦កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ របស់ក្រុមហ៊ុន S.C FOOD PRODUCTS CO., LTD។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក    កណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៤កន្លែង។

៣-គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន WINCROWN (CAMBODIA) INDUSTRIAL CO., LTD។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤  ភូមិសង្គ្រោះជាតិ ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៧៥កន្លែង។

­­­­­­­­­­­­­­­

៤-គម្រោងបង្កើតរោងចក្រម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ របស់ក្រុមហ៊ុន BAOFENG INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD។ គម្រោងនេះ​មានទីតាំងវិនិយោគស្ថិតនៅ​ភូមិសាលា​សន្ទុកនិងភូមិស្តុកស្តម្ភ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣,៣១​លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៤កន្លែង៕

 

សហគមន៍សម្បូរសប្បាយ 

Loading...

អំពី សេង រង្សី

ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖