Home / កសិកម្ម / ការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះចំរុះបានល្អ

ការរៀបចំ និងអនុវត្តប្រព័ន្ធដាំដុះចំរុះបានល្អ

ការអនុវត្តនូវប្រព័ន្ធចំរុះ (ដាំដំណាំជាច្រើនមុខនៅលើដីសួន) ផ្តល់ផលប្រយោជន៍ការការពារដំណាំ ពីព្រោះវានាំមកនូវភាពចម្រុះនៃសត្វរស់នៅក្នុងសួន និងតុល្យភាពរវាងសត្វមានប្រយោជន៍ និងសត្វដែលបំផ្លាញដំណាំ។

ទន្ទឹមនឹងនេះ ការដាំដំណាំច្រើនមុខ ក៏អាចជួយដល់ជីជាតិដីដែរ ដោយដំណាំនីមួយៗតម្រូវការ និងស្រូបយកជីជាតិពីដីមានភាពខុសគ្នា។ ផ្ទុយទៅវិញការដាំដំណាំតែមួយមុខគត់នៅលើដីតែមួយបង្កលក្ខណៈងាយស្រួលឲ្យសត្វល្អិតដែលបំផ្លាញដំណាំក្នុងការប្រមូលផ្តុំ និងធ្វើការស្រូបជីជាតិដីដដែលៗអស់ចេញពីដី​។ លើសពីនេះទៀត ការដាំច្រើនមុខនាំឲ្យលោកអ្នកបានទទួលផលដំណាំ ដែលមានសារធាតុចិញ្ចឹមចម្រុះគ្រប់មុខសម្រាប់បរិភោគប្រចាំថ្ងៃ។

ប្រព័ន្ធដាំដុះចម្រុះដែលគេអាចអនុវត្តបានក្នុងសួនដំណាំមានដូចជា៖

  • ការដាំដំណាំច្រើនមុខលាយគ្នាលើដីតែមួយ
  • ការដាំដំណាំឆ្លាស់តាមរង (ឧទាហរណ៍ រងមួយមានដាំសណ្តែកកួរ ហើយរងមួយទៀតមានដាំត្រប់ជាដើម)
  • ការដាំបង្វិលមុខដំណាំទៅតាមរដូវ (ឧទាហរណ៍ នៅកន្លែងមួយមានដាំសណ្តែកកួរ តែរដូវក្រោយត្រូវដាំម្ទេស ឬដំណាំផ្សេងទៀតដែលខុសពីពួកសណ្តែក)
  • ការដាំច្រើនជាន់ (ការមានដាំដំណាំវារឡើងទ្រើង ហើយនៅខាងក្រោមទ្រើងមានដាំដំណាំផ្សេងទៀត ជាពិសេសដំណាំដែល​ធុននឹងម្លប់)
  • ការបញ្ចូលនូវដើមឈើក្នុងប្រព័ន្ធដាំដុះ (ដើមឈើសំខាន់មានដូចជា អង្គាដី ដែលគេអាចដាំនៅក្នុងសួនបានដោយវាមិនសូវមានម្លប់ខ្លាំង អាចជួយស្រូបជីជាតិមកចិញ្ចឹមដំណាំដទៃទៀត) ក្រៅពីរបៀបដាំដូចមានរៀបរាប់ខាងលើនេះ គេអាចដាំតាមរបងនូវដើមឈើមួយចំនួនដូចជា រលោះ កន្ធំធេត ស្ដៅជាដើម ឈើដែលគេអាចប្រើប្រាស់ជាអាហារបានដែរ។
  • ការដាំជារបងសួន ឧទាហរណ៍ ការដាំដើមកន្ធំធេត ស្ដៅ ម្រុំ ស្អំ ។ល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។