ដំណាំកំដរ គឺជាដំណាំដែលគេដាំកំដរដំណាំផ្សេងទៀត ដែលគេចង់បានក្នុងគោលបំណងកាត់បន្ថយការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ។
ដំណាំយូរអង្វែង ជាដំណាំដែលមានជីវិតវែង (ដែលមានអាយុលើសពី ១ឆ្នាំ) ឧ. ដូង ស្វាយ មៀន ខ្នុរ ត្របែក។
ដំណាំគ្របដី គឺជាដំណាំដែលគេដាំសម្រាប់ធ្វើជាគម្របដល់ដីឲ្យផុតពីការហូរច្រោះ ខូចទ្រង់ទ្រាយដី និងការហួត សំណើម។
ដំណាំមានសុខភាពល្អ គឺជាដំណាំដែលដុះលូតលាស់ល្អ មានដើមធំ រឹងមាំ គ្មានការបំផ្លាញពីជំងឺ និងសត្វល្អិត។
ដំណាំបណ្ដេញសត្វល្អិត គឺជាដំណាំដែលមានក្លិនចំឡែកម្យ៉ាង (ក្រពុលឬឆូល) ដែលធ្វើឲ្យសត្វល្អិតមួយចំនួនមិនអាចនៅក្បែរ។ ឧ. ផ្កាស្បៃរឿង ម្រះព្រៅ មានពពួកជីផ្សេងៗទៀតដូចជា ខ្ទឹមបារាំង ខ្ទឹមស ថ្នាំជក់។ល។ នៅក្នុងសួនគ្រួសារ របស់លោកអ្នក គួរដាំដំណាំបណ្តេញសត្វនេះខ្លះ ដើម្បីជួយបណ្តេញសត្វល្អិតដែលបំផ្លាញដំណាំរបស់លោក អ្នក។