Home / ពាណិជ្ជកម្មនិងទីផ្សារ / តើលោកអ្នកកំពុងតែខ្វល់ខ្វាយពីអាហារដែលគ្មានសុវត្ថិភាពមែនទេ?

តើលោកអ្នកកំពុងតែខ្វល់ខ្វាយពីអាហារដែលគ្មានសុវត្ថិភាពមែនទេ?

ដោយនាពេលបច្ចុប្បន្ននេះអាហារច្រើនសុទ្ធតែត្រូវបានគេប្រើប្រាស់សារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ និងធ្វើឱ្យលោកអ្នកមានកង្វល់ពិបាកស្វែងរកអាហារបែបធម្មជាតិ ដើម្បីទទួលទាន។

ប៉ុន្តែមិនថ្វីទេកង្វល់ទាំងនេះភោជនីយដ្ឋានអូក្រា អាហារធម្មជាតិ អាចដោះស្រាយកង្វល់របស់លោកអ្នកបាន។ ភោជនីយដ្ឋានអូក្រា មានលក់អាហារធម្មជាតិ ដែលទាំងបន្លែ ត្រី សាច់ សុទ្ធសឹងតែដាំដុះ និងចិញ្ចឹមតាមគោលការណ៍សរីរាង្គអង្គការសេដាក។  ភោជនីយដ្ឋានអូក្រា មានបម្រើជូនអាហារបីពេល ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។

ពេលព្រឹកមានដូចជា បានសាច់មាន់ បាយសាច់ជ្រូក បបរសាមចូក បបរស និងនំបញ្ចុក។

ពេលថ្ងៃត្រង់ មានបម្រើជូនអាហារប៊ូហ្វេ (BUFFET) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដោយមានតម្លៃត្រឹមតែ១២០០០រៀល ប៉ុណ្ណោះក្នុងម្នាក់។ ជាមួយគ្នានេះលោកអ្នកអាចទទួលទានម្ហូបបែបប្រពៃណីខ្មែរ បង្អែបខ្មែរ និងភេសជ្ជៈទឹករ៉ូសេលដោយសេរី។ ដោយឡែកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ភោជនីយដ្ឋានអូក្រាមានបម្រើជូនអាហារកុម្ម៉ង់តាមតម្រូវការ។

ពេលល្ងាចភោជនីយដ្ឋានអូក្រា មានបម្រើជូន ស៊ុបម្រះ ស៊ុបតុងយ៉ាំ និងបញ្ឆែវ ជាដើម។

ភោជនីយដ្ឋានអូក្រា មានទីតាំង ផ្ទះលេខ ១៥១ ផ្លូវ ៥៩២ កែង ៣៣៥ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភោជនីយដ្ឋានអូក្រា អាហារធម្មជាតិ ល្អដល់សុខភាព និងជីវភាពកសិករសរីរាង្គ៕

s

ចុចទីនេះដើម្បីស្វែងរកទីតាំងភោជនីយដ្ឋានអូក្រា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី anvicheth

អត្ថបទពាក់ព័ន្ធ

១៥-១៨ ធ្នូ មានតាំងពិព័រណ៍ផលិតផលខ្មែរ ថៃ នៅកោះពេជ្រ

ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ មានការដាក់តាំងពិព័រណ៍នូវផលិតផលខ្មែរ ថៃ និងទំនិញនាំចេញ-នាំចូល លើកទី១៤។