Home / កសិកម្ម / មេរៀនពីការផ្ទុះឡើងនៃមមាចត្នោតនៅរដូវវស្សា ២០០៧

មេរៀនពីការផ្ទុះឡើងនៃមមាចត្នោតនៅរដូវវស្សា ២០០៧

កាលពីឆ្នាំ២០០៦ សត្វមមាចត្នោតបានបំផ្លាញស្រែនៅប្រទេសវៀតណាមរាប់សែនហិចតា ដែលបណ្តាលឲ្យខូចខាត​ស្រូវរាប់​លាន​តោន។ កាលពីពេលនោះការបំផ្លាញរបស់មមាចត្នោត មានជាទ្រង់ទ្រាយតូចទេនៅកម្ពុជា។ ការផ្ទុះ​ឡើងនូវមមាចត្នោតនេះ វាជាមេរៀនមួយដ៏សំខាន់សម្រាប់កសិករ ក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យកសិកម្ម។ ដើម្បីជៀសវាងនូវបញ្ហារបៀបនេះកើតឡើងជាថ្មីម្តងទៀត យើងមានគំនិតមួយចំនួន៖

  • ស្រែដែលមានជួបការបំផ្លាញដោយមមាចត្នោតត្រូវធ្វើធ្វើការភ្ជួរលុបជញ្ជ្រាំង ឬដុតជញ្ជ្រាំងចោល
  • យើងត្រូវមានប្រព័ន្ធត្រួតពិនិត្យលើបំរែបំរួលនៃសត្វមមាចត្នោតដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលដែលវានៅមានការបំផ្លាញតិច
  • នៅដើមរដូវវស្សាហាមដាច់ខាតកុំមានការចាប់កង្កែប និងការឆក់ត្រីតាមវាលស្រែ
  • ជម្រុញឲ្យមានការចិញ្ចឹមទាតាមវាលស្រែ
  • ជម្រុញឲ្យមានការអនុវត្តតាមរបៀបប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ ជាពិសេសការធ្វើ​ថ្នាលសំណាប​គោក ឬលើទួល ការសាបរង្វើល ការស្ទួងចាប់តិចឬចាប់១ដើម ការស្ទួងឲ្យមានចន្លោះ​គុម្ពរង្វើល​ពីគ្នាជាងធម្មតា និងកុំទុកទឹកដក់ជាប់ក្នុងស្រែច្រើនពេក
  • ជម្រុញនូវការដាំដំណាំតាមវាលស្រែដើម្បីឆ្លាស់ជាមួយស្រូវ ដូចជាការដាំក្រោយពេលច្រូត (ដើមរដូវប្រាំង) ឬមុនពេលស្ទួង (ដើមរដូវវស្សា)។ ការដាំដំណាំឆ្លាស់នេះអាចជួយទប់ស្កាត់នូវការវិវឌ្ឍរបស់សត្វមមាចត្នោត
  • នៅពេលមានការផ្ទុះឡើងនៃមមាចត្នោត គេត្រូវចាត់វិធានការណ៍រួមគ្នាដូចជា ការយកស្បៃមុងអូសកំចាត់ ដាក់ភ្លើង​ឬដុតភ្លើងនៅពេលយប់ហើយដាក់ទឹកត្រងចាប់
  • ដាច់ខាតកុំប្រើថ្នាំពុល ពីព្រោះវាអាចសម្លាប់មមាចត្នោតបានខ្លះមែន តែវាមិនអាចជួយសង្គ្រោះស្រូវបានទេ។ ស្រូវដែលនៅសល់គឺត្រូវបានសត្វមមាចត្នោតជញ្ជក់យក «រុក្ខរស» ហើយនាំមកនូវជំងឺតឿស្មៅ និងតឿរួញ​ស្លឹក។ ណាមួយទៀតការបាញ់ថ្នាំនាំមកនូវជាតិពុលចូលក្នុងស្លឹក ដែលអាចប៉ះពាល់ដល់សត្វគោ ក្របី ត្រី កង្កែប។ល។ នៅពេលមានអ្នកចាប់ត្រី ក្តាម ខ្យង កង្កែបពីវាលស្រែមកបរិភោគអាចពុលដល់មនុស្ស​ថែម​ទៀត។

យើងជឿជាក់ថា តាមរយៈមេរៀនកន្លងមកនោះ ​ហើយនៅរដូវធ្វើស្រែនាឆ្នាំនេះ ការផ្ទុះឡើងនៃសត្វ​មមាច​ត្នោតបំផ្លាញស្រូវនៅកម្ពុជា នឹងមិនអាចកើតមានឡើងទេ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។