Home / កសិកម្ម / ​ការធ្វើជីទឹកផ្សំពីផ្លែឈើ

​ការធ្វើជីទឹកផ្សំពីផ្លែឈើ

​ខាងក្រោមនេះគឺជាការណែនាំពីការធ្វើ និងប្រើប្រាស់ទឹកជីផ្សំពីផ្លែឈើដែលជាបទពិសោធន៍របស់កសិករនៅប្រទេសកូរ៉េ។ ការធ្វើទឹកជីពីផ្លែឈើមានលក្ខណៈសឹងតែដូចគ្នាជាមួយការធ្វើទឹកជីពីរុក្ខជាតិដែរ។​ ចំពោះរបៀបធ្វើនិងប្រើយើងខ្ញុំសូមសង្ខេបជូនដូចខាងក្រោម៖

១. វត្ថុធាតុដើម

  • ប្រើប្រាស់ផ្លែឈើទុំផ្អែមជាវត្ថុធាតុដើមដូចជា ស្វាយ ចេក​​ ល្ហុង ខ្នុរ ។ល។ ផ្លែក្រូចពោធិសាត់ មិនត្រូវបានណែនាំឱ្យប្រើទេ។
  • លាយផ្លែឈើ (សាច់ផ្លែឈើ) ជាមួយស្ករត្នោត ដោយបរិមាណស្ករ និងផ្លែឈើស្មើៗគ្នា (បើផ្លែឈើ ១គីឡូក្រាម យើងគួរប្រើស្ករចំនួន​១ គីឡូក្រាមដែរ)។
  • គេអាចលាយបន្ថែមខ្លះៗនូវពពួកដំឡូង​ដូចជា ដំឡូងមី​ ដំឡូងជ្វា ដំឡូងដៃខ្លា​។ល។

របៀបធ្វើ

បន្ទាប់ពីលាយហើយ​ យកសារធាតុទាំងនោះ (ផ្លែឈើ ស្ករ) ទៅញាត់ឱ្យពេញក្រឡ ឬកែវ បន្ទាប់មក​ យកដុំថ្មមួយដុំដែលមានទំងន់ប្រហែលវត្ថុធាតុដើមទៅសង្កត់ទុកចោលរយៈពេល១ថ្ងៃ។ រយៈពេលមួយថ្ងៃក្រោយមកសារធាតុនៅសល់ប្រហែល ២ភាគ៣ នៃក្រឡ ឬកែវ។ នៅពេលនោះ គេយកក្រដាសមួយផ្ទាំងទៅចងមាត់ក្រឡ ឬកែវឱ្យជិត។ ​យកក្រឡ ឬកែវនេះ ទៅទុកនៅកន្លែងត្រជាក់ ឬងងឹត។រយៈពេលប្រហែល ៥-១០ថ្ងៃ ក្រោយមក​គេសង្កេតឃើញទឹកផ្លែឈើចេញមក ហើយមានក្លិនផ្អែម និងធំក្លិនដូចស្រា។ បន្ទាប់ពីយកកាកសំណល់ផ្លែឈើចេញអស់ គេយកទឹកជីនេះទៅរក្សាទុកនៅកន្លែងត្រជាក់ ហើយងងឹត។ ទឹកជីនេះគឺ រួចរាល់សំរាប់ប្រើប្រាស់បានហើយ។

៣. ការប្រើប្រាស់

លាយទឹកជី ១លីត្រជាមួយនឹងទឹកធម្មតា​ ១.០០០លីត្រ សម្រាប់បាញ់ទៅលើដីស្រែចំការ និងលើស្លឹករុក្ខជាតិ​។ ទឹកជីនេះក៏ប្រើសម្រាប់ស្រោចទៅលើលាមកសត្វនិងជីកំប៉ុស្ត ដើម្បីជួយជំរុញឱ្យមានការឆាប់កាច់ ឬពុកផុយបានលឿនល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។