Home / ព័ត៌មាន / ជប៉ុនផ្តល់ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព

ជប៉ុនផ្តល់ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព

ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសជប៉ុនបានផ្តល់ ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព មានតម្លៃប្រមាណជាង ៤,៥លានដុល្លារអាមេរិក ដែលស្ថិតនៅក្នុង “គម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម”។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងសម្រាប់ “គម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចនិងសង្គម” (ផ្ដល់ឧបករណ៍ថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព) ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឯកអគ្គរាជទូត ហូរីណូអ៊ុជិ។

ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា គម្រោងហិរញ្ញប្បទានឥតសំណងនេះ អាចជួយក្នុងការជួសជុលផ្លូវថ្នល់ដោយសន្សំសំចៃពេលវេលា និងធ្វើឲ្យផ្លូវថ្នល់មានអាយុកាលយូរអង្វែង និងរួមចំណែកដល់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។